fbpx

ឯកឧត្តម ខាន់ ម៉ាណេរ​ អញ្ជើញសាកសួរសុខទុក្ខកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ​៣១០និងលេខ៨២៣

  • By Admin
  • កញ្ញា ២៦, ២០២១
  • 131
នៅព្រឹកថ្ងៃអាទិត្យ ៥រោចខែភទ្រ​បទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២​៥៦៥ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ​២០២១​ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខា​ធិ​ការ​ក្រសួងសាធារណការ និងដឹក​ជញ្ជូន ជាប្រធានក្រុមក្រឡា​ហោមមនុស្សធម៌បាត់ដំបង ដោយ​មាន​ការអញ្ជើញចូលរួមពី​ ឯកឧត្តម ច័ន្ទ សុផ​ល អ្នកតំណាងរាស្ត្រមណ្ឌលបាត់​ដំបង ឯកឧត្តម​ ជា​ វណ្ណៈ​ប្រ​ធាន​សា​លាដំបូងខេត្តបាត់ដំបង ឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាសម្ដេចក្រឡា​ហោម ស ខេង និងជាប្រធាន​មន្ទីរសាធារណការ និងដឹកជញ្ជូនបាន​អញ្ជេីញសាកសួរសុខទុក្ខកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ​៣១០និងលេខ៨២៣​ដែ​ល​ កំពុងឈរជេីងបំពេញភារកិច្ចនៅ​ក្នុងភូមិសាស្រ្តស្រុកសំឡូត​ ខេត្តបាត់​ដំ​បង​ នាឱកាសបុណ្យភ្ជំបិណ្ឌប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាថ្ងៃខាងមុខ។
ជាមួយនឹងការសំណះសំណាលសាក​សួរសុខទុក្ខនេះ​ ឯកឧត្តម​ បាននាំយកអំណោយដ៏ថ្លៃថ្លារប​ស់សម្តេចក្រឡា​ហោម ស ខេង និងលោកជំ​ទាវ ប្រគល់ជូនដល់កងកម្លាំងនគរ​បា​លទាំងពីរវរៈសេនាតូចក្នុងនោះមួយវរៈៗទទួ​ល​បាន៖
-ថវិកាចំនួន​៤០០,​០០០​រៀល​(​បួនលាន​រៀល)
-អង្ករចំនួន២,០០០គីឡូក្រាម(ពីរពាន់គីឡូក្រាម)
-មីចំនួន៣០កេស
-ទឹកបរិសុទ្ធចំនួន៥០កេស
-ទឹកក្រូចចម្រុះចំនួន១០កេស
-ត្រីខកំប៉ុងចំនួន៣០០កំប៉ុង
-នំអន្សមជ្រូក​ នំអន្សមចេក​ នំគមនិង​នំ​បត់ចំនួន​១,២០០នំ
-ទឹកត្រីចំនួន៤០យួរ
-ម៉ាស់ចំនួន២,៥០០ម៉ាស់
-អាល់កុលចំនួន៣៥០ដប
-មន្រ្តីនគរបាលម្នាក់ៗថវិកាចំនួន​៣០,​០០០រៀល​(បីម៉ឺនរៀល)៕

អត្ថបទពេញនិយម