ក្រុមយុវជនបង្កចំនួន ០២ក្រុមដែលធ្វើសកម្មភាពបង្កហិ-ង្សាដាក់គ្នាបណ្តាលឱ្យរងរបួសភាគីម្ខាងត្រូវសមត្ថកិច្ចឃាត់ខ្លួនអនុវត្តតាមច្បាប់នៅក្រុងបាត់ដំបង
- By Admin
- វិច្ឆិកា ៨, ២០២៣
- 182
កាលពីយប់ថ្ងៃអង្គារ៩រោចខែអស្សុជ ឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ខែ វិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០០និង៣០នាទីឈានចូលថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២៣ នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុត្តតាមយោបល់ដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលទៅលើនីតិវិធី ពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោក ឧត្ដមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោកវរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាបសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ ចុះប្រតិបត្តិការបង្ក្រាបករណី ហិ-ង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស(ប្រើប្រាស់ដុំថ្ម និង មួកសុវត្ថិភាពគប់គ្នាទៅវិញទៅមក ) ០១ ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ ចំនួន០២ក្រុម មានគ្នាសរុបចំនួន ០៧នាក់មកកាន់ស្នងកាដ្ឋានដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ។
ចំពោះបញ្ហាដែលនាំទៅដល់ការនាំខ្លួននេះគឺកាលពីយបលថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ២៣និង៣០ នាទីនៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើបានធ្វើសកម្មភាពជិះម៉ូតូប្រដេញគ្នានៅតាមដងផ្លូវ និងបានគប់ដុំថ្មដាក់គ្នាទៅទៅមកបណ្តាលឱ្យរងរបួសម្នាក់ឈ្មោះ ម៉ា ធឿន ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិចំការសំរោង២សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង រយះត្រង់សៀតផ្កាខាងឆ្វេង ផុងដល់លលាដ៏ក្បាល ដេរ៤០ថ្នេរនិងពិការភ្នែកខាងឆ្វេង និងង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ផ្តេីមពីបញ្ហានេះទេីបសមត្ថកិច្ចចេញអន្តរាគមន៍បង្រ្កាបបាននិងដកហូតវត្ថុតាងមានម៉ូតូ ដុំថ្មនិងមួកសុវត្ថិភាពមួយចំនួនផង។
ចំពោះមូលហេតុដែលនាំទៅដល់ករណីប្រេីហិ-ង្សាបែបនេះគឺផ្តើមចេញពីក្រុមទី១ជិះម៉ូតូ មកជេរក្រុមទី២ ទើបមានការខឹងសម្បារ ក៏កើតហេតុជាការដេញ និងគប់គ្នាទៅវិញទៅមក ។
បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធីច្បាប់៕