fbpx

លោក ទេព ហន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយស ស.អ.ក ស្រុកមោងឫស្សី នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ ស៊ិន សុមុន្នី

  • By Admin
  • មករា ៨, ២០២៤
  • 36

នារសៀលថ្ងៃសុក្រ ទី០៥ ខែមករា ឆ្នាំ២០២៤  លោក ទេព ហន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយស ស.អ.ក ស្រុកមោងឫស្សី ,បានដឹកនាំប្រធាន, អនុប្រធាន , សមាជិក ស.អ.ក ស្រុក , ប្រធានកិត្តិយសឃុំ, ប្រធានសាខាឃុំ និងមេភូមិ សរុបចំនួន ១០ នាក់ នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៤,០០០,០០០រៀល (បួនលានរៀល)   ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ ស៊ិន សុមុន្នី  អត្តលេខ HB94000044 (ពិការ) ភេទប្រុស  អាយុ  ៥២ ឆ្នាំ ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៣  ខែមករា  ឆ្នាំ២០២៤ ដោយរោគាពាធ  សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិថ្នល់បត់ ឃុំមោងឫស្សី  ស្រុកមោងឫស្សី  ខេត្តបាត់ដំបង ។

 

អត្ថបទពេញនិយម