លោកស្រី មួន គឺរី អភិបាលរង នៃគណៈអភិបាលស្រុកភ្នំព្រឹក នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ គង់ ប៊ុន
- By Admin
- ធ្នូ ៨, ២០២៣
- 116
ថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០២៣ លោកស្រី មួន គឺរី អភិបាលរង នៃគណៈអភិបាលស្រុក តំណាងលោក សុង សុភ័ក្រ្ត អភិបាល នៃគណៈអភិបាលស្រុក ជាប្រធានកិត្តិយស ស.អ.ក ស្រុកភ្នំព្រឹក បានដឹកនាំក្រុមការងារ ស.អ.ក សរុប ចំនួន ១២នាក់ នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៤,០០០,០០០រៀល (បួនលានរៀល) ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ គង់ ប៊ុន ភេទស្រី អាយុ ៦៧ ឆ្នាំ អត្តលេខ SA00001128 (គ្រួសារជនពលី) ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ដោយ រោគាពាធ សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិទួល ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។