លោកវរសេនីយ៍ត្រី ថាច់ សុខា អធិការរង នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ ព្រឿង ពៅ និងម៉ឹង ស៊ុក
- By Admin
- វិច្ឆិកា ៦, ២០២៣
- 146
រសៀលថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី ថាច់ សុខា អធិការរង នៃអធិការដ្ឋាននគរបាលស្រុក តំណាង លោកវរសេនីយ៍ទោ សេង លុច អធិការ នៃអធិការដ្ឋាននគរបាលស្រុក ជាប្រធាន ស.អ.ក ស្រុកថ្មគោល បានដឹកនាំក្រុមការងារ ស.អ.ក សរុបចំនួន ២០នាក់ នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៨,០០០,០០០រៀល (ប្រាំបីលានរៀល) ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ០២គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ចំនួន ៤,០០០,០០០រៀល (បួនលានរៀល)
១.ឈ្មោះ ព្រឿង ពៅ ភេទប្រុស អាយុ ៦៥ឆ្នាំ អត្តលេខ RB15000793 (និវត្តជន) ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយរោគាពាធ សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
២.ឈ្មោះ ម៉ឹង ស៊ុក ភេទប្រុស អាយុ ៧៩ឆ្នាំ អត្តលេខ SA89001174 (គ្រួសារពលី) ដែលបានទទួលមរណភាព កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយរោគាពាធ សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។