fbpx

លោក សុង  សុភ័ក្រ្ត អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយស ស.អ.ក ស្រុកភ្នំព្រឹក នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ យ៉ូវ ភុន 

  • By Admin
  • មករា ១១, ២០២៤
  • 154

  រសៀលថ្ងៃព្រហស្បតិ៍ ទី១១  ខែមករា  ឆ្នាំ២០២៤ លោក សុង  សុភ័ក្រ្ត អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយស ស.អ.ក ស្រុកភ្នំព្រឹក បានដឹកនាំក្រុមការងារ  ស.អ.ក  សរុប ចំនួន ១០ នាក់  នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៤,០០០,០០០ រៀល  (បួនលានរៀល)  ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ យ៉ូវ ភុន  ភេទប្រុស  អាយុ ៦៩ ឆ្នាំ អត្តលេខ RA11001352 (និវត្តជន) ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៩ ខែមករា  ឆ្នាំ២០២៤ ដោយរោគាពាធ សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិទួលខ្ពស់  ឃុំភ្នំព្រឹក  ស្រុកភ្នំព្រឹក  ខេត្តបាត់ដំបង។

 

អត្ថបទពេញនិយម