fbpx

លោក យន់ សង្ហា អភិបាលរង នៃគណៈអភិបាលស្រុក តំណាងលោក ហម សំខាន់ អភិបាល នៃគណៈអភិបាលស្រុក ជាប្រធានកិត្តិយស  ស.អ.ក ស្រុកសំពៅលូន នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ គល់ ថា

  • By Admin
  • កុម្ភៈ ២៨, ២០២៤
  • 43

នារសៀលថ្ងៃទី២៨  ខែកុម្ភៈ  ឆ្នាំ២០២៤ លោក យន់ សង្ហា អភិបាលរង នៃគណៈអភិបាលស្រុក តំណាងលោក ហម សំខាន់ អភិបាល នៃគណៈអភិបាលស្រុក ជាប្រធានកិត្តិយស  ស.អ.ក ស្រុកសំពៅលូន, លោកអនុសេនីយ៍ឯក ឡាក់ សុខឡេង មេបញ្ជាការរងផ្នែកសឹករង តំណាងលោកវរសេនីយ៍ត្រី ឈឹម សំណាង មេបញ្ជាការផ្នែកសឹករង ជាប្រធាន ស.អ.ក ស្រុកសំពៅលូន , អនុប្រធាន ស.អ.ក ទាំងបី បានដឹកនាំក្រុមការងារ ស.អ.ក សរុប ចំនួន ១៤ នាក់ នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៤,០០០,០០០រៀល (បួនលានរៀលគត់)   ប្រគល់ជូនគ្រួសារសព អតីតយុទ្ធជន ឈ្មោះ គល់ ថា  ភេទប្រុស អាយុ ៦៤ ឆ្នាំ អត្តលេខ RA11001433  (និវត្តជន) ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៤  ខែកុម្ភៈ ឆ្នាំ២០២៤ ដោយរោគាពាធ  សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិអូរគ្រួស  ឃុំសិរីមានជ័យ  ស្រុកសំពៅលូន ខេត្តបាត់ដំបង៕

 

អត្ថបទពេញនិយម