លោក ឌី ពៅ អភិបាលរង នៃគណៈអភិបាលស្រុក តំណាង លោក ញឹក សារ៉ែន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយស ស.អ.ក ស្រុកគាស់ក្រឡ នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ គាន គឿន
- By Admin
- កុម្ភៈ ២០, ២០២៤
- 86
នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឌី ពៅ អភិបាលរង នៃគណៈអភិបាលស្រុក តំណាង លោក ញឹក សារ៉ែន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយស ស.អ.ក ស្រុកគាស់ក្រឡ និងលោកវរសេនីយ៍ទោ សេង សៀង មេបញ្ជាការផ្នែកសឹករងស្រុក ជាប្រធាន ស.អ.ក ស្រុកគាស់ក្រឡ, អនុប្រធាន ស.អ.ក ទាំង៣ បានដឹកនាំក្រុមការងារ ស.អ.ក សរុប ចំនួន ០៨នាក់ នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៤,០០០,០០០រៀល (បួនលានរៀល) ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ គាន គឿន ភេទប្រុស អាយុ ៧១ ឆ្នាំ អត្តលេខ RB08000337 (និវត្តជន) ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយរោគាពាធ សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិរ៉ា ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។