fbpx

លោក ហែម​ ស៊ីណាក់​ អភិបាលរង នៃគណៈអភិបាលស្រុក តំណាងលោក សើ សាម៉េត អភិបាល នៃគណៈអភិបាលស្រុកសំឡូតនាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ លឹម​ ឡឹប,អ៊ុំ​ ម៉ៅ​​

  • By Admin
  • មីនា ៥, ២០២៤
  • 120

 នារសៀលថ្ងៃទី០៤   ខែមីនា  ឆ្នាំ២០២៤ លោក ហែម​ ស៊ីណាក់​ អភិបាលរង នៃគណៈអភិបាលស្រុក តំណាងលោក សើ សាម៉េត អភិបាល នៃគណៈអភិបាលស្រុក ជាប្រធានកិត្តិយស  ស.អ.ក ស្រុកសំឡូត ដឹកនាំក្រុមការងារ ស.អ.ក  សរុបចំនួន ១៥នាក់ នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៨,០០០,០០០រៀលគត់ (ប្រាំបីលានរៀលគត់)   ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ០២គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ៤,០០០,០០០រៀលគត់ (បួនលានរៀលគត់) 

១.ឈ្មោះ លឹម​ ឡឹប​   ភេទប្រុស  អាយុ ៧៣ឆ្នាំ អត្តលេខ HA86001980 (ជនពិការ) ដែលបានទទួលមរណភាព កាលពីថ្ងៃទី០១  ខែមីនា  ឆ្នាំ២០២៤ ដោយរោគាពាធ  សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិវាលរលឹម ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។

២.ឈ្មោះ អ៊ុំ​ ម៉ៅ​​  ភេទប្រុស  អាយុ ៨២ឆ្នាំ អត្តលេខ RA01001482 (និវត្តជន) ដែលបានទទួលមរណភាព កាលពីថ្ងៃទី០១  ខែមីនា  ឆ្នាំ២០២៤ ដោយរោគាពាធ  សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិអូរច្រាប ឃុំសំឡូត ស្រុកសំឡូត   ខេត្តបាត់ដំបង ។

អត្ថបទពេញនិយម