លោក ភួង ស៊ីល្យា អភិបាលរង នៃគណៈអភិបាលស្រុក តំណាង លោក ជា សម្បត្តិ អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយស ស.អ.ក ស្រុក ថ្មគោល នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ ពៅ សុភ័ន្ត
- By Admin
- កុម្ភៈ ២០, ២០២៤
- 127
នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ភួង ស៊ីល្យា អភិបាលរង នៃគណៈអភិបាលស្រុក តំណាង លោក ជា សម្បត្តិ អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយស ស.អ.ក ស្រុក ថ្មគោល, លោកវរសេនីយ៍ត្រី ថាច់ សុខា អធិការរង នៃអធិការដ្ឋាននគរបាលស្រុក តំណាងលោកវរសេនីយ៍ទោ សេង លុច អធិការ នៃអធិការដ្ឋាននគរបាលស្រុក ជាប្រធាន ស.អ.ក ស្រុកថ្មគោល បានដឹកនាំក្រុមការងារ ស.អ.ក សរុប ចំនួន ០៩នាក់ នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៤,០០០,០០០រៀល (បួនលានរៀល) ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ ពៅ សុភ័ន្ត ភេទប្រុស អាយុ ៦១ ឆ្នាំ អត្តលេខ RA11001654 (និវត្តជន) ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយរោគាពាធ សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។