fbpx

លោក លាង វាសនា អភិបាល នៃគណៈអភិបាលក្រុង ជា ប្រធាន កិតិ្តយស ស អ ក ក្រុងបាត់ដំបងនាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ មិត្ត សារឿង ,ឃុត ជិត

  • By Admin
  • មីនា ៤, ២០២៤
  • 63

នារសៀលថ្ងៃទី០៤  ខែមីនា ឆ្នាំ២០២៤ លោក លាង វាសនា អភិបាល នៃគណៈអភិបាលក្រុង ជា ប្រធាន កិតិ្តយស ស អ ក ក្រុងបាត់ដំបង និងលោក វរសេនីយ៍ទោ កាយ វណ្ណធី អធិការង នៃអធិការដ្ឋាននគរបាលក្រុង ជា អនុប្រធាន ស.អ.ក ក្រុង តំណាង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការ នៃអធិការដ្ឋាននគរបាលក្រុង ជាប្រធាន ស.អ.ក ក្រុងបាត់ដំបង បានដឹកនាំក្រុមការងារ  ស.អ.ក​ សរុប ចំនួន ០៦នាក់  នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៨,០០០,០០០រៀលគត់ (ប្រាំបីលានរៀលគត់)  ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ០២គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ចំនួន ៤,០០០,០០០រៀលគត់ (បួនលានរៀលគត់) រួមមាន៖

១.ឈ្មោះ មិត្ត សារឿង   ភេទប្រុស  អាយុ ៧១ ឆ្នាំ អត្តលេខ DA12003107 (គ្រួសារមរណៈ) ដែលបានទទួលមរណភាព កាលពីថ្ងៃទី១០ ខែកុម្ភៈ  ឆ្នាំ២០២៤ ដោយរោគាពាធ សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិ អណ្តូងចេញ សង្កាត់ អូរចារ ក្រុងបាត់ដំបង  ខេត្តបាត់ដំបង។

២.ឈ្មោះ ឃុត ជិត   ភេទប្រុស  អាយុ ៧៩ឆ្នាំ អត្តលេខ RA03000315 (និវត្តជន) ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៥ ខែកុម្ភៈ  ឆ្នាំ២០២៤ ដោយរោគាពាធ សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិ ច្រាបក្រសាំង សង្កាត់ វត្តគរ ក្រុងបាត់ដំបង  ខេត្តបាត់ដំបង។

  

 

អត្ថបទពេញនិយម