លោក ឈិត សំអាត អភិបាលរង នៃគណៈអភិបាលស្រុក អភិបាលរង នៃគណៈអភិបាលស្រុករុក្ខគីរី នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ ខឹម ណុល
- By Admin
- វិច្ឆិកា ១០, ២០២៣
- 129
ព្រឹកថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឈិត សំអាត អភិបាលរង នៃគណៈអភិបាលស្រុក តំណាងលោកស្រី ប៊ិន បូទ្បែន អភិបាល នៃគណៈអភិបាលស្រុក ជាប្រធានកិត្តិយស ស.អ.កស្រុករុក្ខគីរី ,លោកវរសេនីយ៍ត្រី កែវ វិចិត្រ អធិការរង នៃអធិការដ្ឋាននគរបាល តំណាងលោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការ នៃអធិការដ្ឋាននគរបាលស្រុក ជាប្រធានស្តីទី ស.អ.ក ស្រុករុក្ខគីរី , អនុប្រធាន ស.អ.ក ទាំង៣ បានដឹកនាំក្រុមការងារ ស.អ.ក សរុប ចំនួន ១៣នាក់ ស្រី ០៤នាក់ នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៤,០០០,០០០រៀល (បួនលានរៀល) ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ ខឹម ណុល ភេទប្រុស អាយុ៥៣ ឆ្នាំ អត្តលេខ SA94001039 (គ្រួសារ ពលី) ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយរោគាពាធ សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិ បឹងត្របែក ឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង។