fbpx

លោក​ ជា សម្បត្តិ អភិបាល នៃគណៈអភិបាលស្រុក ជាប្រធានកិត្តិយស ស.អ.ក ស្រុកថ្មគោលនាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ ស ប៊ុនថា

  • By Admin
  • កុម្ភៈ ២៦, ២០២៤
  • 103

នារសៀលថ្ងៃទី២៦  ខែកុម្ភៈ  ឆ្នាំ២០២៤ លោក​ ជា សម្បត្តិ អភិបាល នៃគណៈអភិបាលស្រុក ជាប្រធានកិត្តិយស ស.អ.ក ស្រុកថ្មគោល និងលោកវរសេនីយ៍ត្រី ថាច់ សុខា អធិការរង តំណាងលោកវរសេនីយ៍ទោ សេង លុច អធិការ នៃអធិការដ្ឋាននគរបាលស្រុក ជាប្រធាន ស.អ.ក ស្រុកថ្មគោល  បានដឹកនាំក្រុមការងារ  ស.អ.ក  សរុប ចំនួន  ០៩នាក់  នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៤,០០០,០០០រៀលគត់ (បួនលានរៀលគត់)   ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ ស ប៊ុនថា  ភេទប្រុស  អាយុ៦១ ឆ្នាំ អត្តលេខ RB15001337 (និវត្តជន) ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៥ ខែកុម្ភៈ  ឆ្នាំ២០២៤ ដោយរោគាពាធ សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

 

អត្ថបទពេញនិយម