លោក នាង ច័ន្ទថារ៉ា អភិបាល នៃគណៈអភិបាល ស្រុកសង្កែ នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ ទេស គូន
- By Admin
- មករា ២, ២០២៤
- 89
នារសៀលថ្ងៃអង្គារ ទី០២ ខែមករា ឆ្នាំ២០២៤ លោក នាង ច័ន្ទថារ៉ា អភិបាល នៃគណៈអភិបាលស្រុក ជាប្រធានកិត្តិយស ស.អ.ក ស្រុកសង្កែ បានដឹកនាំក្រុមការងារ ស.អ.ក សរុប ចំនួន ០៨នាក់ នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៤,០០០,០០០រៀល (បួនលានរៀល) ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ ទេស គូន អត្តលេខ SA89004029 (គ្រួសារជនពលី) ភេទស្រី អាយុ ៥៥ឆ្នាំ ដែលបានទទួលមរណភាព កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដោយរោគាពាធ សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។