fbpx

​លោក វរសេនីយ៍ទោ ស្រី វុឌ្ឍី អធិការរង នៃអធិការដ្ឋាននគរបាលស្រុក ជាអនុប្រធាន ស.អ.ក ស្រុកកំរៀង នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ សុខ សាន្ត

  • By Admin
  • មករា ៩, ២០២៤
  • 100

 រសៀលថ្ងៃសៅរ៍ទី០៩  ខែមករា  ឆ្នាំ២០២៤ លោក វរសេនីយ៍ទោ ស្រី វុឌ្ឍី អធិការរង នៃអធិការដ្ឋាននគរបាលស្រុក ជាអនុប្រធាន ស.អ.ក ស្រុកកំរៀង តំណាងលោកវរសេនីយ៍ត្រី មុយ សាលិត មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ជាប្រធាន ស.អ.ក  ស្រុកកំរៀង បានដឹកនាំក្រុមការងារ  ស.អ.ក  សរុប ចំនួន ១២នាក់  នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៤,០០០,០០០រៀល (បួនលានរៀល)  ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ សុខ សាន្ត   ភេទប្រុស  អាយុ ៦៣ ឆ្នាំ អត្តលេខ  RA20002623 (និវត្តជន) ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៦ ខែមករា  ឆ្នាំ២០២៤ ដោយរោគាពាធ សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិដំណាក់សាលា ឃុំតាក្រី  ស្រុកកំរៀង  ខេត្តបាត់ដំបង។

អត្ថបទពេញនិយម