fbpx

ស្នងការ​នគរបាលខេត្តបាត់ដំបង​ សហការជាមួយ​នគរបាល​ខេត្ត​ស្វាយរៀងបង្ក្រាប​ករណី​ គំរាមកំហែង​ហែក​កេរ្តិ៍(​ ទារប្រាក់​តាម​បណ្តាញសង្គម​ ហ្វេសប៊ុក​ )

  • By Admin
  • ធ្នូ ៥, ២០២១
  • 124

ដោយអនុវត្តតាម​បទ​បញ្ជា​ផ្ទាល់​ពី​ លោកឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នគរបាលខេត្តបាត់ដំបង​ និង​ លោកឧត្ដមសេនីយ៍​ទោ​ កឹង​ ឃន​ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​ ក៏ដូចជា​លោក​ឧត្ដមសេនីយ៍​ត្រី​ កុយ​ សុភាព​ ស្នងការរង​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ និង​លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ និង​មានការ​សម្របសម្រួល​ទៅលេី​នីតិវិធី​ពី​ ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ និង​ ឯកឧត្ដម​ ខាំ​ សុផារី​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​ស្វាយរៀង​ នៅ​ថ្ងៃទី​០៣​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១១:២៤​ នាទី​ នៅ​ចំណុច​ភូមិ​បាវិតលេី​ សង្កាត់​បាវិត​ ក្រុង​បាវិត​ ខេត្ត​ស្វាយ​រៀង​ លោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ និង​ កម្លាំង​ការិយាល័យ​ជំនាញ​ ​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ ដែលដឹកនាំ​ដោយ​លោក​ វរសេនីយ៍ឯក​ ព្រំ​ ពិសិដ្ឋ​​ រួម​នឹង​កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ក្រុង​បាវិត​ដែលដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ កៅ​ ហ៊ន​ ជា​អធិការ​​ និង​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ បាវិត​ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ គំរាមកំហែង​ហែក​កេរ្តិ៍(​ ទារប្រាក់​តាម​បណ្តាញសង្គម​ ហ្វេសប៊ុក​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ០១​ នាក់​ឈ្មោះ​ ឈន់​ កូរីណា​ ភេទប្រុស​ (​ ភេទទី៣​ )​ អាយុ​ ២៤​ ឆ្នាំ​ មានទីលំនៅ​ ភូមិ​បាវិតលេី​ សង្កាត់​បាវិត​ ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង​ ។

ជនសង្ស័យ​ខាងលេី​បាន​ធ្វេីសកម្មភាព​ ប្រេីប្រាស់​គណនី​ហ្វេសប៊ុក​ ឈ្មោះ​ Bona ta momo ប្រហែល​មួយ​ឆ្នាំ​កន្លង​មក​ហេីយ​ រហូត​ដល់​ថ្ងៃទី​២៨​ ខែ​តុលា​ ឆ្នាំ​ ២០២១​ ជនសង្ស័យ​ខាងលេី​ ប្រេីល្បិច​ និយាយ​គ្នា​តាម​ប្រព័ន្ធ​ វីដេអូ​ ឆាត​ និង​បាន​សួរ​ទៅ​កាន់​ជនរងគ្រោះ​ថា​ ចង់​មេីលផ្នែក​​ខាងក្រោម​ទេ​ ​បេី​ចង់​មេីល​ជនរងគ្រោះ​ត្រូវ​ដោះ​ខោអាវ​ចេញពី​ខ្លួន​ទាំងអស់​ ហេីយ​ជនសង្ស័យ​ក៏បាន​ថត​រូប​ជនរងគ្រោះ​ និង​បាន​គំរាម​ទារ​ប្រាក់​ពី​ជនរងគ្រោះ​ ឈ្មោះ​ រ៉ា​ វិត​ ភេទប្រុស​ អាយុ​ ២៩​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ អញ្ចាញ​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ សរុប​ជា​ទឹក​ប្រាក់​ប្រហែល​ចន្លោះ​ ពី​ ៤ពាន់​ ទៅ​ ៥​ ពាន់​ដុល្លារ​ ។
វត្ថុតាង​ដកហូត​បានរួម​មាន​៖
-​ទូរស័ព្ទ​ដៃ​ ម៉ាក​ OPPO A53 ពណ៌​ ស​ ចំនួន​ ០១​ គ្រឿង​

បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

អត្ថបទពេញនិយម