fbpx

ក្រុងបាត់ដំបង មានករណីអគ្គីភ័យមួយកើតឡើង បណ្តាលឲ្យឆេះផ្ទះចំនួន ៤ ខ្នង

  • By Admin
  • ធ្នូ ៤, ២០២១
  • 145

ខេត្តបាត់ដំបងៈ នៅវេលាម៉ោង ០៩ និង ៤៥ នាទី ព្រឹកថ្ងៃសៅរ៏ ១៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជា របស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខ សុខសុវត្ថភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានល្អប្រសើរ រួមនឹងយោបល់របស់ លោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ លោកវរសេនីយ៍ឯក គឹម ប៊ុនធឿន នាយការិយាល័យពន្លត់អគ្គីភ័យ និងលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង បានដឹកនាំកម្លាំងនគរបាល ពន្លត់អគ្គីភ័យ និងសង្រ្គោះបន្ទាន់ នៅចំណុច ក្រុមទី ១៧ ភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង មានករណីអគ្គីភ័យមួយកើតឡើង បណ្តាលឲ្យឆេះផ្ទះចំនួន ៤ ខ្នង :
១. ឈ្មោះ ហេង សុខុម ភេទ ស្រី អាយុ ៦៧ ឆ្នាំ ( ផ្ទះបង្ករហេតុ ) ឆេះអស់ទាំងស្រុង ។
២. ឈ្មោះ ឈុំ ភិន ភេទ ប្រុស អាយុ ៤១ឆ្នាំ (ឆេះអស់ទាំងស្រុង) ។
៣. ឈ្មោះ ហៀក ខ្លា ភេទ ស្រី អាយុ ៦០ ឆ្នាំ ( ឆេះ៥០ % ) ។
៤. ឈ្មោះ ឡាំង ជាឧត្តម ភេទ ប្រុស អាយុ ៤០ ឆ្នាំ ( ឆេះអស់ប្រមាណ ១០ % ) ។
– សម្ភារ ខូចខាតមាន : ផ្ទះ ចំនួន ៤ខ្នង (ឆេះអស់ទាំងស្រុង ចំនួន ២ ផ្ទះ)។
– រថយន្តពន្លត់អគ្គីភ័យចំនួន ០៧ គ្រឿង
– ប្រើប្រាស់ទឹកអស់ចំនួន ០៧ រថយន្ត
– មូលហេតុ : ស្ថិតនៅក្នុងការស្រាវជ្រាវ
នៅកន្លែងកើតហេតុ គ្រោះអគ្គីភ័យនេះ មិនមានគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សឡើយ ។ (រូមភាពការិអគ្គីភ័យ)៤/១២/២០២១ រៀបចំដោយ ម៉ិច សារឿន

អត្ថបទពេញនិយម