fbpx

អគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង (ឆេះទាំងស្រុង ០១ខ្នង,ឆេះរោល ០១ខ្នង)

  • By Admin
  • ធ្នូ ៩, ២០២១
  • 235

ខេត្តបាត់ដំបង៖ នៅវេលាម៉ោង ១៣:៤០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៥កើត ខែ មិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជា របស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខ សុខ សុវត្ថិភាព ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ រួមនឹងយោបល់ឈ្លាស់វៃ របស់ លោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរង ផែនការងារ គ្រប់គ្រងគ្រឿងផ្ទុះ និងអគ្គីភ័យ លោកវរសេនីយ៍ឯក គឹម ប៊ុនធឿន ជានាយការិយាល័យអគ្គីភ័យ បានដឹកនាំកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ពន្លត់អគ្គីភ័យ និងសង្រ្គោះជាបន្ទាន់ ត្រង់ចំណុចកើតហេតុ ស្ថិតនៅចំណុចក្រុមទី០៧ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង មានករណីអគ្គិភ័យ កើតឡើងចំនួន ០១លើក បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង (ឆេះទាំងស្រុង ០១ខ្នង,ឆេះរោល ០១ខ្នង)៖
1-ឆេះផ្ទះទំហំ ៣មx៤ម (ឆេះទាំងស្រុង) ធ្វើពីឈើ ប្រក់ស័ង្កសី របស់ម្ចាស់ឈ្មោះ សំ ឈឿន ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ ។ -សម្ភារខូចខាតរួមមាន៖ ឆេះផ្ទះ ០១ខ្នង សរុបគិតជាទឹកប្រាក់អស់ប្រហែល ១,០០០ ដុល្លារ (មួយពាន់ដុល្លារ)។ មូលហេតុ៖ បណ្តាលមកពីការធ្វេសប្រហែស(សាកថ្មពិលទុកចោលម្ចាស់មិននៅផ្ទះ)។
2-ឆេះផ្ទះទំហំ ៣.៥មx ១៣ម(ឆេះរោលផ្នែកខាងក្រោយ) ធ្វើពីថ្មក្រោម ដំបូលប្រក់ស័ង្កសី របស់ម្ចាស់ឈ្មោះ ពេជ្រ សុភក្រ័ ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ។ -សម្ភារខូចខាតរួមមាន៖ឆេះ រោលផ្ទះ ០១ខ្នង សរុបគិតជាទឹកប្រាក់អស់ប្រហែល ១,៥០០ដុល្លារ(មួយពាន់ប្រាំរយដុល្លារ)។ មូលហេតុ៖ ឆ្លងពីផ្ទះខាងលើ។
ភ្លាមៗនោះ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០៣គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន។ ប្រតិបត្តិការនេះ ចប់នៅវេលាម៉ោង ១៤:២០នាទីរសៀល នាថ្ងៃ ខែ ឆ្នាំដដែល។នៅកន្លែងកើតហេតុ គ្រោះអគ្គីភ័យនេះ មិនមានគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្ស និងប្រជាពលរដ្ឋឡើយ ។ (រូបភាពការិ.អគ្គីភ័យ) ៩/១២/២០២១ រៀបចំដោយ ម៉ិច សារឿន ការិ.ផ្សព្វផ្សាយអប់រំ

អត្ថបទពេញនិយម