លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ដឹកនាំកិច្ចប្រជុំពីលទ្ធផលការងារប្រចាំធ្នូ ឆ្នាំ២០២១និងលេីកទិសដៅបន្តសម្រាប់អនុវត្តនាខែមករា ឆ្នាំ២០២២
- By Admin
- ធ្នូ ២៣, ២០២១
- 387
នៅព្រឹកព្រហស្បត៌៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ២០២១ នៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំការប្រជុំលទ្ធផលការងារប្រចាំធ្នូ ឆ្នាំ២០២១និងលេីកទិសដៅបន្តសម្រាប់អនុវត្តខែមករា ឆ្នាំ២០២២ និងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
អញ្ជេីញចូលរួមក្នុងកិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រីស្នងការរង អនុប្រធានផែនជំនាញ នាយការិយាល័យជំនាញ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០៤និងអធិការនគរបាលក្រុង ស្រុកសរុប ១៣៣នាក់នារី១២នាក់។
ជាមួយនឹងកិច្ចប្រជុំនេះលោកឧត្តមសេនីយ៍ស្នងការបានរៀបចំឱ្យមានកម្មវិធីប្រកាសផ្ទេរភារកិច្ចចូលបំពេញភារកិច្ចថ្មីរបស់លោកស្នងការរងចំនួន០៥រូប នាយរងការិយាល័យអធិការរង នាយផ្នែក នាយរងផ្នែក និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិ ចំនួន ៩៧ នាក់ នារី១០នាក់៕(រូបភាពផែនការងារធនធានមនុស្ស/ការិយាល័យបណ្តុះបណ្តាល/ច័ន្ទថន)សម្រួលដោយៈ សេី ម៉ារ៉ាដេត។