fbpx

ក្រុមការងារស.អ.ក ចំនួន ១០នាក់ដឹកនាំដោយលោក សែម ខ្នា នាំយកថវិកាមរណសង្រ្គោះប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ អេង ភាព

  • By Admin
  • តុលា ២៣, ២០២៣
  • 175

ព្រឹកថ្ងៃចន្ទ ទី២៣  ខែតុលា  ឆ្នាំ២០២៣ លោក សែម ខ្នា អភិបាលរង នៃគណៈអភិបាលស្រុក តំណាងលោក គុយ វណ្ណូ អភិបាល នៃគណៈអភិបាលស្រុក ជាប្រធានកិត្តិយស ស.អ.ក ស្រុករតនមណ្ឌល  បានដឹកនាំក្រុមការងារ ស.អ.ក សរុបចំនួន ១០នាក់  នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៤,០០០,០០០រៀល (បួនលានរៀល)   ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ អេង ភាព  ភេទប្រុស  អាយុ ៥៥ ឆ្នាំ អត្តលេខ  RA20002711 (និវត្តជន) ដែលបានទទួលមរណភាព កាលពីថ្ងៃទី២២   ខែតុលា  ឆ្នាំ២០២៣ ដោយរោគាពាធ សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

អត្ថបទពេញនិយម