អបអរសាទរ ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវិមានកីឡដ្ឋាន នៃពហុកីឡាជាតិមរតកតេជោ និងពិធីរាប់ថយក្រោយ៥០០ថ្ងៃ ប្រកាសបើកយុទ្ធនាការជាតិផ្សព្វផ្សាយ SEA GAME – ASEAN PARA GAMEs ឆ្នាំ២០២៣
- By Admin
- ធ្នូ ១៨, ២០២១
- 366
វិមានកីឡដ្ឋានដ៏ធំស្កឹមស្កៃនេះ បានបង្ហាញយ៉ាងច្បាស់ពីការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច វឌ្ឍនភាពជាតិ ជាពិសេសការរីកចម្រើនលូតលាស់គួរកត់សំគាល់នៃវិស័យកីឡាជាតិ ដែលត្រូវបានលើកស្ទួយ និងយកចិត្តទុកដាក់ដោយរាជរដ្ឋាភិបាលកម្ពុជា។ កីឡដ្ឋាននេះនឹងជាថ្នាលបណ្ដុះបណ្ដាល និងអភិវឌ្ឍយុវជនក្នុងវិស័យកីឡាដើម្បីមានសមត្ថភាពពេញលេញដើម្បីប្រកួតប្រជែងក្នុងថ្នាក់តំបន់ និងអន្ដរជាតិ។
ពហុកីឡាដ្ឋានជាតិមរតកតេជោជាកីឡដ្ឋានធំជាងគេទី៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានចំនួនកៅអីរហូតដល់ ៦០ ០០០កៅអី ដែលមានទំហំផ្ទៃដី ១៤,៩ ហិកតា ទំហំអាគារ ៨៦ ០០០ម៉ែត្រក្រឡា។ កីឡដ្ឋាននេះបានចាប់ផ្ដើមដំណើរការសាងសង់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ហើយបានបញ្ចប់គម្រោងសាងសង់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ដែលចំណាយទឹកប្រាក់រហូតដល់ ៦សែនលានរៀល ស្មើនឹង ១៥០លានដុល្លារអាមេរិក។
ក្នុងនាមក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេសសូមអបអរសាទរជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបាននូវសម្មិទ្ធិផលថ្មីដ៏ស្កឹមស្កៃនេះក្នុងវិស័យកីឡា។
#អរគុណសន្ដិភាព
#ពហុកីឡាដ្ឋានមរតកតេជោ