របៀបប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ
- By Admin
- កញ្ញា ៤, ២០២១
- 152
យោងតាមប្រសាសន៍ណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលកិច្ចប្រតិបត្តិការរយៈពេល៩ខែ ឆ្នាំ២០២១ តម្រូវអោយកងកម្លាំង គ្រប់ការិយាល័យ អធិការក្រុងស្រុកទាំង ១៤ និងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ ចំណុះអោយស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ប្រេីប្រាស់ឯកសណ្ឋាននគរបាលជាតិអោយសមស្របតាមបទបញ្ជាលេខ០០១ បបជ របស់ក្រសួងមហាផ្ទៃ ស្តីពីការស្លៀកពាក់ឯកសណ្ឋាន និង អនុក្រឹត្យលេខ១៤ អនក្រ.បក ស្តីពីការកែសម្រួលឯកសណ្ឋាន និងស្លាកសញ្ញារបស់នគរបាលជាតិកម្ពុជា ដេីម្បីលេីកកម្ពស់កិត្យានុភាពសេចក្តីថ្លៃថ្នូរពិសេស សំដៅអនុវត្តវិន័យ របស់កងកម្លាំងនគរបាលជាតិអោយមានប្រសិទ្ធិភាពខ្ពស់។
១. ឯកសណ្ឋានធំលេខ ១(កុដស កត្រង់) សម្រាប់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នគរបាលជាន់ខ្ពស់ ប្រេីប្រាស់ក្នុងព្រះរាជពិធីផ្សេងៗ។
២. ឯកសណ្ឋានធំលេខ២ (វ៉ារឺ) សម្រាប់នាយនគរបាល ថ្នាក់ឧត្តមសេនីយ៍ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ និងនាយនគរបាល ប្រេីប្រាស់ក្នុងពិធីបុណ្យជាតិ ពិធីបុណ្យផ្លូវការ ទទួលភ្ញៀវអន្តរជាតិ ក្នុងពេលបំពេញបេសកកម្ម នៅក្រៅប្រទេស។