fbpx

កិច្ចប្រជុំពិភាក្សាការងារដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាព កិច្ចសហប្រតិបត្តិការរវាងខត្តបាត់ដំបង ខេត្តប៉ៃលិន នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ

  • By Admin
  • ធ្នូ ២, ២០២១
  • 122

នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខត្តប៉ៃលិន បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្តបាត់ដំបង ប៉ៃលិន ចូលរួមប្រជុំពិភាក្សាការដើម្បីពង្រឹងកិច្ចសម្ព័ន្ធមេត្រីភាព សហប្រតិបត្តិការរវាងខេត្តបាត់ដំបង ខេត្តប៉ៃលិន នៃព្រះរាជាណាចក្រកម្ពុជា និងចន្ទបុរី នៃព្រះរាជាណាចក្រថៃ ដឹកនាំដោយ ឯកឧត្តម សុថេ ថងយ៊ាំ អភិបាលខេត្ត ច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ។

ក្នុងកិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពីភាគីនៃប្រទេសថៃ គណៈប្រតិភូមកពីខេត្តបាត់ដំបង ខេត្តប៉ៃលិន ដែលមាន ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តព្រមទាំងមន្រ្ដីរាជការដែលពាក់ព័ន្ធមួយចំនួនផងដែរ ។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិភាក្សាការងារក្នុងការសម្របសម្រួល និងនីតិវិធីជូនដល់ដល់ពលករ ដែលត្រូវចូលធ្វើការនៅក្នុង ខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ ក្នុងកំឡុងពេលដែលប្រទេសថៃគ្រោងនឹងធ្វើការបើកច្រកទ្វារព្រំដែន ទទួលពលករដែលនៅក្នុងខេត្តបាត់ដំបង នាពេលខាងមុខនេះ ។

ដោយឡែកចំពោះការអនុញ្ញាតឲ្យពលករអាចចូលទៅធ្វើការនៅឯប្រទេសថៃ គឺត្រូវអនុវត្តវិធានការសុខាភិបាល នៃប្រទេសទាំង២ និងត្រូវតែមានការចាក់វ៉ាក់សាំងកូវីដ-១៩ បានពេញលេញ (២ដូស) ត្រូវធ្វើតេស្តរកកូវីដ-១៩ និងធ្វើចាត្តាឡីស័ក ហើយពលករទាំងនោះត្រូវបានម្ចាស់អាជីវកម្ម ឬសហគ្រាសរបស់ភាគីថៃ ទំនាក់ទំនងផ្ទាល់ និងទទួលខុសត្រូវលើពលករនោះ ។

អត្ថបទពេញនិយម