លោក វរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងផែនការងារធនធានមនុស្ស បានអញ្ជេីញចុះពង្រឹងការងារអនុវត្តវិន័យកងកម្លាំង និងពង្រឹងការងារផ្ទៃក្នុង
- By Admin
- វិច្ឆិកា ៣០, ២០២១
- 135
ព្រឹកថ្ងៃ អង្គារ ទី ១១រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស.២៥៦៥ ត្រូវថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ យោងតាមការចង្អុលណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានចាត់តាំង លោក វរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងផែនការងារធនធានមនុស្ស បានអញ្ជេីញចុះពង្រឹងការងារអនុវត្តវិន័យកងកម្លាំង និងពង្រឹងការងារផ្ទៃក្នុងនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ក្រោមខ្លឹមសារដូចដូចខាងក្រោម:
១. ការអនុវត្តវិន័យកងម្លាំងនគរបាលជាតិ ០០៦ បបជ
២. ពង្រឹងសាមគ្គីផ្ទៃក្នុងអោយបានល្អ ដេីម្បីស្តែងអោយឃេីញពីភាពរឹងមាំរបស់អង្គភាព ជៀសវៀងការបែកធ្លាយព័ត៌មានផ្ទៃក្នុង ទៅខាងក្រៅ ឬអង្គភាពផ្សេងទៀត។
៣. ពង្រឹងលេីការប្រេីប្រាស់ឯកសណ្ឋាននគរបាលជាតិ អោយបានត្រឹមត្រូវ ក្នុងម៉ោងការងារ។
៤. អនុវត្តកាយវិការរបៀប អោយស្របតាមមេរៀនលំហាត់របៀប នគរបាលជាតិថ្មី ឆ្នាំ២០២០
៥.គោរពតាមឋានានុក្រមនៃការអនុវត្តការងារ ប្រចាំថ្ងៃ
៦.គោរពអោយតម្លៃគ្នាទៅវិញទៅមក រក្សាភាពទន់ភ្លន់ តែម៉ឺងម៉ាត់ ក្នុងការអនុវត្តការងារ។
៧.បង្កេីនប្រសិទ្ធភាពនៃការដឹកនាំ តាមរយ:ការបង្កេីនសមត្ថភាពនៃភាពជាអ្នកដឹកនាំ ម៉ឺងម៉ាត់ ម៉ត់ចត់ ប្រាកដប្រជាលេីការងារ ធ្វេីជាគម្រូល្អ និងរៀបចំការងារអោយត្រូវជំនាញរបស់កម្លាំង។
៨.កម្លាំងដែលទេីបចូលថ្មី ដែលមានវ័យនៅក្មេង ត្រូវខិតខំធ្វេីការ បង្កេីនសមត្ថភាព ចំណេះដឹង។
៩.រៀបចំធ្វេីបច្ចុប្បន្នភាព លេីការសិក្សារបស់មន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
១០.ពង្រឹងលេីការសហការការងារជាមួយស្ថាប័នពាក់ព័ន្ធផ្សេងទៀត នៅក្នុងមូលដ្ឋានអោយបានល្អ។
ជាចុងក្រោយ លោកស្នងការរងបានកោតសរសេីរដល់ការលះបង់នូវកម្លាំងកាយចិត្តក្នុងការបម្រេីប្រជាពលរដ្ឋ ប្រទេសជាតិ បានយ៉ាងល្អ កន្លងមក និងសូមអោយបន្តនូវការយកចិត្តទុកដាក់ ការក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋទៀត ពិសេសត្រូវរក្សាសុខភាពអោយបានល្អ ជៀសឆ្ងាយពីជម្ងឺទាំងពួង។