fbpx

អភិបាល​ខេត្តបន្ទាយមានជ័យ​ បាត់ដំបង​ ជួប​ប្រជុំ​ពង្រឹង​កិច្ចសហការ​សម្ព័ន្ធមេត្រីភាព​ជាមួយ​ អភិបាលខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​

  • By Admin
  • វិច្ឆិកា ២៧, ២០២១
  • 128

​ខេត្តបន្ទាយមានជ័យ​ និង​ខេត្តបាត់ដំបង​ ៖​ អភិបាល​ខេត្តបន្ទាយមានជ័យ​ និង​ខេត្តបាត់ដំបង​ បាន​ជួប​ប្រជុំ​ពិភាក្សា​ជាមួយ​ អភិបាលខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​ នៅ​រសៀល​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ កន្លង​ទៅ​នេះ​ នៅ​ទីស្នាក់ការ​អន្តរជាតិ​ក្លង​លឹ​ក​ ស្រុក​អា​រ័​ញ្ញ​ ខេត្ត​ស្រះ​កែវ​ ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ សម្ព័ន្ធមេត្រីភាព​ ។​

​ប្រតិភូ​កម្ពុជា​មាន​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ខេត្តបន្ទាយមានជ័យ​ និង​ខេត្តបាត់ដំបង​  ឯកឧត្តម​ សុខ​ លូ​ អភិបាលខេត្ត​ ដោយឡែក​ភាគី​ថៃ​ដឹកនាំ​ដោយ​ ឯកឧត្តម​ បរិ​ន​បញ្ញា​ ភោ​ធិ​សាធ​ អភិបាលខេត្ត​ស្រះ​កែវ​ ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​ និង​កងក​ម្លាំ​ប្រដាប់​អាវុធ​ជា​ច្រើន​រូប​ទៀត​។​

​កិច្ចប្រជុំ​នេះ​ភាគី​ទាំង​២​បាន​ពិភាក្សា​ ដើម្បី​ឈាន​ដល់​ការ​បើក​ច្រក​ជាប់​ព្រំដែន​ខេត្តបន្ទាយមានជ័យ​រួម​មាន​៖​ ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ច្រក​ម៉ា​ឡៃ​ ច្រក​បឹង​ត្រកួន​ រីឯ​ខេត្តបាត់ដំបង​ គ្រោង​បើក​ច្រក​ទ្វារ​អន្តរជាតិ​គីឡូ​១៣​ ស្រុក​សំពៅ​លូន​ ឈម​ភាគី​ច្រក​ខៅ​ឌិន​ ស្រុក​ក្លង​ហាត​ ខេត្ត​ស្រះ​កែវ​។​

​នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ ភាគី​កម្ពុជា​បាន​ស្នើ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​-​ចូល​ ទៅ​ធ្វើការ​ព្រឹក​វិល​ល្ងាច​ ១​ថ្ងៃ​ត្រឹម​៣,០០០​នាក់​ ពោល​ចេញ​-​ចូល​ម៉ោង​៦​ព្រឹក​ ដល់​ម៉ោង​១០​យប់​ អ្នក​អូស​រទេះ​១​ថ្ងៃ​ អនុញ្ញាត​ត្រឹម​៣០០​រ​ទះ​ក្នុង​១​រទេះ​តែ​១​ជើង​ តែ​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ជា​និច្ច​ ។​ សម្រាប់​ពលករ​ដែល​មាន​បណ្ណ​ឆ្លង​ព្រំដែន​ត្រូវ​អនុញ្ញាត​រយៈពេល​៣​ខែ​ សម្រាប់​ធ្វើ​កសិកម្ម​តាម​បន្ទាត់​ព្រំដែន​។​

​ក្នុង​ប្រជុំ​ពិភាក្សា​នេះ​ភាគី​ថៃ​ បាន​ទទួលយក​សំណើ​ កិច្ច​ពិភាក្សា​ ដើម្បី​ស្នើ​សុំ​បន្ត​ទៅ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​របស់​ពួក​គេ​ ដើម្បី​សម្រេច​ពេល​ក្រោយ​ ហើយ​កម្ពុជា​នឹង​ស្នើ​សុំ​គោលការណ៍​ឯកភាព​ពី​ប្រមុខ​រាជ​ រដ្ឋាភិបាល​ផង​ដែរ​៕

ប្រភពៈ អគ្គស្នងការដ្ឋាននគរបាលជាតិ

អត្ថបទពេញនិយម