fbpx

សមាជិកទាំង ៧ បានដាក់ពាក្យពន្យារពេលចូលទាហាន រហូតដល់អាយុ ៣០ឆ្នាំហើយ

  • By Admin
  • វិច្ឆិកា ២៧, ២០២១
  • 255

សមាជិកទាំង ៧ បានដាក់ពាក្យពន្យារពេលចូលទាហាន រហូតដល់អាយុ ៣០ឆ្នាំហើយ ព័ត៌មាននេះបានចេញផ្សាយ បន្ទាប់ពីសភាជាតិកូរ៉េបានពិភាក្សាជុំវិញការកែសម្រួលច្បាប់សេវាយោធា ដែលនឹងអនុញ្ញាតឱ្យតារាៗដែលមានឥទ្ធិពលខាងផ្សព្វផ្សាយវប្បធម៌សិល្បៈជាតិ ជំនួសពីការបម្រើទ័ពរបស់ពួកគេដោយបំពេញនូវការងារស្ម័គ្រចិត្តណាមួយវិញ។

បុរសជនជាតិកូរ៉េភាគច្រើនត្រូវតែចុះឈ្មោះនៅពេលពួកគេឈានដល់អាយុ ២៨ ឆ្នាំ ប៉ុន្តែ BTS ត្រូវបានអនុញ្ញាតឲ្យពន្យារពេលចូលទ័ពរហូតដល់អាយុ ៣០ ឆ្នាំ ដោយសារតែពួកគេបានសាងស្នាដៃជូនជាតិច្រើនលើសលប់ ព្រមទាំងបានទទួលថ្នាក់ងារលំដាប់ Hwagwan Order of Culture ដែលជាលំដាប់ថ្នាក់ទីប្រាំនៃគុណធម៌វប្បធម៌សំខាន់បំផុតដែររបស់ប្រទេសទៀតផង។

ដូច្នេះសរុបជារួម ដោយហេតុថាសមាជិកទាំងអស់បានដាក់ពាក្យសុំពន្យារពេល BTS នឹងអាចបន្តសម្តែងជុំគ្នា ៧នាក់រហូតដល់ Jin ចូលទាហានក្នុងខែធ្នូ ឆ្នាំ ២០២២ ឯណោះ នេះបើយោងតាម ​​Arirang បានបញ្ជាក់៕

ប្រភព: Koreaboo

អត្ថបទពេញនិយម