fbpx

ធនាគារជាតិកម្ពុជា ចេញសេចក្ដីជូនដំណឹងទាក់ទងនឹងការរអាក់រអួលប្រព័ន្ធបច្ចេកវិទ្យាធនាគារABA

  • By Admin
  • វិច្ឆិកា ២៥, ២០២១
  • 85

កាលពីវេលាម៉ោង .០០នាទីព្រឹករហូតមក ថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់(ABA) បានជួបបញ្ហាប្រព័ន្ធបច្ចេកទេសរបស់ធនាគារABA ដែលបានជួបបញ្ហារអាក់រអួលចាប់ពីម៉ោង៣.០០នាទីព្រឹករហូតមក។ ការណ៍នេះ បានធ្វើឱ្យមានផលវិបាកដល់សាធារណជនក្នុងការប្រើប្រាស់សេវារបស់ធនាគារABAទូទាំងប្រទេសកម្ពុជា។

ក្រោយបីមានការរអាក់រអួលជាច្រើនម៉ោង ខាងភាគីធនាគារABA ធនាគារជាតិកម្ពុជានឹងស្វែងយល់បន្ថែមទៀតអំពីប្រភពដែលនាំឱ្យមានបញ្ហានេះឡើង ហើយនឹងចាត់វិធានការតាមនីតិវិធី ដើម្បីធានាពីសុវត្ថិភាពហិរញ្ញវត្ថុទាំងអស់របស់អ្នកប្រើប្រាស់សេវារបស់ធនាគារខាងលើ។

ធនាគារជាតិកម្ពុជា បានក្រើនរំលឹកដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តសេចក្ដីជូនដំណឹងលិខិតលេខធ..០១៩.៥៧៥ សជណ  ស្ដីពី ការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំលើការគ្រប់គ្រងហានិភ័យព័ត៌មានវិទ្យា ចុះថ្ងៃទី២២ខែកក្កដា ឆ្នាំ២០១៩ ដែលតម្រូវឱ្យគ្រឹះស្ថាននីមួយៗដោះស្រាយរាល់បញ្ហារអាក់រអួលផ្នែកបច្ចេកទេសក្នុងរយៈពេល ២ម៉ោងយ៉ាងយូរបំផុត៕

Cr: Business-Cambodia

អត្ថបទពេញនិយម