fbpx

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ជូនអតីតយុទ្ធជនខេត្តបាត់ដំបង ចំនួន ១០៤គ្រួសារ

  • By Admin
  • មករា ២, ២០២៤
  • 30

នាព្រឹកថ្ងៃអង្គារ ទី០២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ព្រមទាំងផ្តល់អំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជូនគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពក្រីក្រ ចំនួន១០៤ គ្រួសារ ដែលកំពុងរស់នៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។ ដោយមានការចូលរួមពី លោកប្រធានមន្ទីរ-អង្គភាពនានា- លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ដែលជាអនុប្រធាន ស.អ.ក ខេត្ត រួមទាំងសមាជិកអចិន្រៃ្តយ៍ ស.អ.ក ខេត្ត ព្រមទាំង ប្រតិភូអមដំណើរ- លោកអភិបាល នៃគណៈអភិបាលស្រុក ជាប្រធានកិតិ្តយស ស.អ.ក ស្រុកគាស់ក្រឡ, ប្រធាន- អនុប្រធាន ស.អ.ក ស្រុក , លោកប្រធានក្រុមប្រឹក្សាឃុំ និងកងកម្លាំងប្រដាប់អាវុធ ដែលបានចូលរួម ។ អំណោយរួមមាន: អង្ករ ៥០ គីឡូក្រាម, មី ០១កេស, ត្រីខ ១០កំប៉ុង, ទឹកសុទ្ធ ០១កេស, ទឹកត្រី ០៦ដប, ទឹកស៊ីអ៉ីវ ០៦ដប ។

អត្ថបទពេញនិយម