fbpx

​លោកវរសេនីយ៍ទោ  សំ  វីរៈ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ អុិល  ភី

  • By Admin
  • វិច្ឆិកា ២០, ២០២៣
  • 104

ថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា  ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ  សំ  វីរៈ អធិការ នៃអធិការដ្ឋាននគរបាលស្រុក និងជាប្រធាន  ស.អ.ក ស្រុកបាណន់  បានដឹកនាំក្រុមការងារ  ស.អ.ក  សរុប ចំនួន  ០៩នាក់  នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៤,០០០,០០០ រៀល(បួនលានរៀល)   ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ អុិល  ភី  ភេទប្រុស  អាយុ ៦៥ឆ្នាំ អត្តលេខ HA97000344 (ជនពិការ) ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៨ ខែវិច្ឆិកា  ឆ្នាំ២០២៣ ដោយរោគាពាធ  សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។

អត្ថបទពេញនិយម