fbpx

លោកវរសេនីយ៍ទោ  សំ  វីរៈ អធិការ នៃអធិការដ្ឋាននគរបាលស្រុក នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន០២គ្រួសារ

  • By Admin
  • តុលា ២៦, ២០២៣
  • 157

នារសៀលថ្ងៃទី២៦  ខែតុលា  ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ  សំ  វីរៈ អធិការ នៃអធិការដ្ឋាននគរបាលស្រុក និងជាប្រធាន  ស.អ.ក ស្រុកបាណន់  បានដឹកនាំក្រុមការងារ  ស.អ.ក  សរុប ចំនួន ១១ នាក់  នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៨,០០០,០០០ រៀល(ប្រាំបីលានរៀល)   ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ០២គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ៤,០០០,០០០ រៀល(បួនលានរៀល) 

១.ឈ្មោះ រស់ សាលី  ភេទប្រុស  អាយុ ៦៩ឆ្នាំ អត្តលេខ HA90000912 (ជនពិការ) ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៦ ខែតុលា  ឆ្នាំ២០២៣ ដោយរោគាពាធ  សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិចំការស្វាយ ឃុំឈើទាល ស្រុកបាណន់   ខេត្តបាត់ដំបង ។

២.ឈ្មោះ ចៅ កុយ  ភេទប្រុស  អាយុ ៥៩ឆ្នាំ អត្តលេខ HA94000575 (ជនពិការ) ដែលបានទទួលមរណភាព កាលពីថ្ងៃទី២២  ខែតុលា  ឆ្នាំ២០២៣ ដោយរោគាពាធ  សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិស្តៅ ឃុំបាយដំរាំ ស្រុកបាណន់   ខេត្តបាត់ដំបង ។

អត្ថបទពេញនិយម