លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ដឹកនាំកងកម្លាំងនគរបាលសហការជាមួយអាជ្ញាធរមូលដ្ឋានជួយប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅស្រុករុក្ខគីរី
- By Admin
- វិច្ឆិកា ១៥, ២០២១
- 123
-នៅព្រឹកថ្ងៃចន្ទ១១កើតខែ កត្តិក ឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ តាមអនុសាសន៍របស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកឧត្តម សេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ដឹកនាំកងកម្លាំងនគរបាល សហ ការជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួយប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ដែលបានកេីតឡេីងនៅក្នុងឃុំបាសាក់ស្រុករុក្ខគីរី កាលពីថ្ងៃទី ១៤ ខែវិច្ឆិកាឆ្នាំ២០២១។
សូមជម្រាបជូនថា ដោយសារមានភ្លៀងធ្លាក់ជាប់ៗគ្នាក្នុងប៉ុន្មានថ្ងៃកន្លងទៅ ជាហេតុបង្កឱ្យមានកំពស់ទឹកហក់ឡេីងខ្ពស់ ហេីយបានបណ្តាលឱ្យមានជំនន់ទឺកភ្លៀង លិចលង់លំនៅដ្ឋានប្រជាពល រដ្ឋក្នុងភូមិឈូក ភូមិកំរែងនិងភូមិច្រាំងខ្ពស់ឃុំបាសាក់ ស្រុករុក្ខគីរី អស់ជាច្រេីនខ្នងនិងត្រូវនាំជន្លៀសពួកគាត់ទៅកាន់ទីទួលសុវត្ថិភាព កាលពីថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ។
ដោយសារស្ថានភាពបែបនេះទេីបលោកឧត្តមសេនីយ៍ទោ ស្នងការបានដឹកនាំកងកម្លាំងនរគបាលពីស្នងការដ្ឋានរួមជាមួយនគរបាលស្រុករុក្ខគីរីនិងអាជ្ញាធរមូលដ្ឋានចូលរួមជួយប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ហេីយជាមួយនេះលោកស្នង ការបាននាំយកនូវមី ព្រមទាំងថវិកាមួយ ចំនួនប្រគល់ជូនពលរដ្ឋរងគ្រោះនៅទីនោះផងដែរ។
រហូតមកដល់ពេលរសៀលថ្ងៃដដែលនេះស្ថានភាពទឹកនៅប៉ែកខាងលើអាងស្តុកទឹកបាសាក់ ហាក់មានស្ថានភាពស្រកចុះបន្តិចហើយ ៕(រូបភាពនិងខ្លឹមសារ/ការិ/ផ្សព្វផ្សាយអប់រំ-សួន ស៊ីរ៉ា)By kosal!@@@