fbpx

លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ប្រគល់មធ្យោបាយនិងត្រួតពិនិត្យគ្រឿងបំពាក់ដល់ចំពោះ​ក​ម្លាំងនគរបាលក្រុមអន្តរាគមន៍បង្ការបង្រ្កាប

  • By Admin
  • វិច្ឆិកា ១៥, ២០២១
  • 99

-នៅព្រឹកថ្ងៃ​ ចន្ទ​ ១៣កេីត​ខែ​កត្តិក​ឆ្នាំ​ឆ្លូវ​ត្រីស័ក​ព.ស.២៥៦៥​ត្រូវនឹងថ្ងៃទី​១៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០២១​ នៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង លោកឧត្តម​សេ​នីយ៍​ទោ​ សាត​ គឹមសាន​ ស្នងកា​រនៃស្នងការដ្ឋាននគរ​បា​ល​ខេត្តបាត់ដំបង​ បាន​ប្រគល់មធ្យោបាយមា​ន​ ម៉ូតូចំនួន​១៤គ្រឿង​ ​ជូនដល់កងកម្លាំងនគរ​បាល ក្រុមបង្ការ​បង្រ្កាបនៃ​ស្នង​ការដ្ឋាននគរ​បា​ល​ខេត្តបាត់ដំបង។

ជាមួយនឹងការប្រគល់ម៉ូតូនេះលោកឧត្តមសេ​នី​យ៍ស្នងការ​បានធ្វេីការត្រួតពិនិត្យ​ នូវគ្រឿងបំពាក់​ មានអាវុធដែលបានផ្តល់ជូនដោយ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គ​ស្នងការនគរបាលជាតិ​ នាពេលកន្លងមក ព្រមទាំងឯកសណ្ឋានដេីម្បីធានាអំពី​ប្រសិទ្ធភាពចំ​ពោះ​​តួនាទីនិងភារកិច្ចរបស់កងកម្លាំងនគរបាលជាតិ​ ពិសេ​សកងកម្លាំងក្នុងក្រុមអន្តរាមន៍បង្ការបង្រ្កាប​ក្នុងពេលចេញប្រតិបត្តិការ។

ក្នុងឱកាសត្រួតពិនិត្យនេះ​ លោកឧត្តមសេនីយ៍​ស្នងការ​ បានក្រេីនរំលឹកដល់កងក​ម្លាំងនគរបាល​គ្រប់រូប ត្រូវគ្រប់គ្រង​ ថែរក្សាឱ្យបាន​ខ្ជាប់ខ្ជួន នូវមធ្យោបាយ​ គ្រឿងបំពាក់ទាំងនេះ​ ហេីយ​សូមប្រេីប្រាស់តែក្នុងតួនាទីនិងភារកិច្ចតែប៉ុណ្ណោះ​ ហាមដាច់ខាតការយកមធ្យោ​បា​យ​ទាំងនេះទៅ​ប្រេីប្រាស់ផ្ទុយពី​បទបញ្ជា​ ផ្ទុយពីបែបបទនិងការកំណត់​រ​បស់​ច្បាប់​ ។

ជាចុងក្រោយលោកស្នងការស្នេីដ​ល់​កង​កម្លាំង​នគរបាលទាំងអស់ត្រូវបន្តខិតខំបំពេញភារកិច្ចរក្សាសន្តិសុខ​ ស​ណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពទ្វេរឡេីងថែមទៀត​ និងកុំភ្លេចអនុវត្តនូវវិធាន​ការ​បីកុំនិងបីការពារដេីម្បីចៀសផុតពីជម្ងឺកូវីដ-១៩៕(គឹមសុង)By kosal!@@@

អត្ថបទពេញនិយម