លោក នាង ច័ន្ទថារ៉ា អភិបាល នៃគណៈអភិបាលស្រុក ជាប្រធានកិត្តិយស ស.អ.ក ស្រុកសង្កែនាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ កែវ លាង
- By Admin
- មីនា ៦, ២០២៤
- 91
នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ឆ្នាំ២០២៤ លោក នាង ច័ន្ទថារ៉ា អភិបាល នៃគណៈអភិបាលស្រុក ជាប្រធានកិត្តិយស ស.អ.ក ស្រុកសង្កែ បានដឹកនាំក្រុមការងារ ស.អ.ក សរុប ចំនួន ០៧នាក់ នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៤,០០០,០០០រៀលគត់ (បួនលានរៀលគត់) ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ កែវ លាង អត្តលេខ RA12000819 (និវត្តជន) ភេទប្រុស អាយុ ៦៤ឆ្នាំ ដែលបានទទួលមរណភាព កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ដោយរោគាពាធ សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិឈូងត្រដក់ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។