fbpx

ច្បាស់ៗ ក្រុមហ៊ុន Facebook ឬ Meta បច្ចុប្បន្នចេញសេចក្ដីប្រកាសបង្ហាញឱកាសរកស៊ី៣ធំៗ ក្នុង Metaverse

  • By Admin
  • វិច្ឆិកា ២៦, ២០២១
  • 92

កាលពីខែមុនក្នុងព្រឹត្ដិការណ៍ Connect 2021 ក្រុមហ៊ុន Meta បានណែនាំសក្ដានុពលគ្មានព្រំដែនអំពីបទពិសោធបច្ចេកវិទ្យានាំយកវត្ថុអរូបមកកាន់ពិភពពិត (Augmented reality) និងបទពិសោធទំនាក់ទំនងក្នុងពិភពស្រមើស្រមៃ (Virtual reality) ក៏ដូចជាបង្ហាញពីឱកាសពិសេសថ្មីៗសម្រាប់អ្នកប្រើប្រាស់ ទាំងការផ្សារភ្ជាប់ទំនាក់ទំនង និងអាជីវកម្មក្នុងពិភពលោកដែលធ្វើសកលភាវូនីយកម្ម រួមទាំងកម្ពុជាផងដែរ។

ចំណុចសំខាន់មួយគឺថា Metaverse នឹងកើតចេញជារូបរាងនៅរយៈពេល ១០ឆ្នាំខាងមុខ ដោយមិនអាចប្រតិបត្ដិការភ្លាមៗនោះទេហើយវានឹងផ្ដល់ឱកាសដ៏ល្អអស្ចារ្យសម្រាប់អាជីវកម្មទាំងធំនិងតូច។ យើងកំពុងដើរទៅរកការផ្លាស់ប្ដូរឆ្ពោះទៅកាន់ Metaverse ជាមួយភាពរំជើបរំជួលដូចគ្នាទៅនឹងប្រើប្រាស់កុំព្យូទ័រលើតុ និងទូរស័ព្ទដៃដូច្នេះដែរ។ អ៊ីនធឺណិតនៅលើទូរស័ព្ទដៃបានបង្ហាញថាពេលយើងមានការប្រកួតប្រជែងប្រកបដោយស្មើភាព យើងមើលឃើញការកើនឡើងឱកាសរកចំណូលសម្រាប់មនុស្សគ្រប់រូប។

ពេលនេះ យើងនឹងចែករំលែកចំណេះដឹងស្នូលសម្រាប់ជាមូលដ្ឋានគ្រឹះដល់លោកអ្នកក្នុងការចាប់យកឱកាស ខណៈលោកអ្នកត្រៀមខ្លួនសម្រាប់ដំណើរឆ្ពោះទៅមុខ។ យើងសង្ឃឹមថា ជាមួយនឹងការចែករំលែកចំណេះដឹងនេះ លោកអ្នកនឹងអាចចាប់ផ្ដើមអភិវឌ្ឍ គិតគូរ និងដើរឆ្ពោះទៅមុខជាមួយយើង។

. ការផ្ដោតលើ 2D Apps នាថ្ងៃនេះ ជាស្ពានផ្សារភ្ជាប់ទៅកាន់ Metaverse នៅថ្ងៃអនាគត

យើងជឿថា Metaverse នឹងក្លាយជាឱកាសដ៏ធំធេងបំផុតសម្រាប់អាជីវកម្មបែបទំនើប គិតចាប់តាំងពីការកកើតអ៊ីនធឺណិត វាជាភាពរីកចម្រើនថ្មីនៃភ្លែតហ្វមឌីជីថល និងជាអ្នកស្នងអ៊ីនធឺណិតទូរស័ព្ទនាពេលបច្ចុប្បន្ន។ ប៉ុន្ដែខណៈពេលយើងបានមើលឃើញពន្លឺនាថ្ងៃអនាគតខ្លះៗរួចមកហើយនោះ យើងបានដឹងថា វិធីដំបូងដែលយើងនឹងទទួលបានបទពិសោធពី Metaverse ក្នុងរយៈពេលខ្លី នឹងទទួលបានតាមរយៈកម្មវិធី 2D Apps នេះមានន័យថា ការផ្ដោតការយកចិត្ដទុកដាក់លើជំនាញដែលលោកអ្នកកំពុងប្រើប្រាស់សព្វថ្ងៃ ពិតជាសំខាន់ក្នុងការជួយដល់អាជីវកម្មរបស់លោកអ្នកនៅលើ Facebook, Instagram, Messenger WhatsApp ឱ្យមានភាពរីកចម្រើន ដោយសារភ្លែតហ្វមទាំងនេះនឹងក្លាយជាមូលដ្ឋានគ្រឹះជួយពង្រីកអាជីវកម្មរបស់លោកអ្នកក្នុង Metaverse នាពេលអនាគត។

អំឡុងព្រឹត្ដិការណ៍ Connect នេះ ក្រុមហ៊ុន Meta បានបង្ហាញវិធីសាស្ដ្រដ៏មានសក្ដានុពលជាច្រើនថា តើបច្ចេកវិទ្យារបស់ក្រុមហ៊ុនMeta នឹងដើរតួនាទីយ៉ាងសំខាន់ដូចម្តេចនៅក្នុង Metaverse ទាំងនេះគឺជាវិធីសាស្ដ្រមួយចំនួនក្នុងការនឹកភ្នកមើលថា តើ 2D Apps នឹងធ្វើការត្រួសត្រាយផ្លូវសម្រាប់បទពិសោធកាន់តែរស់រវើកនាពេលអនាគតដោយរបៀបណា។

ពាណិជ្ជកម្ម: ជាមួយកំណើនពាណិជ្ជកម្មឌីជីថល Metaverse នឹងផ្ដល់ឱកាសថ្មីៗសម្រាប់អ្នកទិញ និងអ្នកលក់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងតាមមធ្យោបាយថ្មី។ លោកអ្នកអាចនឹកស្រមៃថា ហាងនៅលើ Instagram របស់លោកអ្នកនឹងកាន់តែផុសត្រដែតជាមួយជម្រើសនៃការទិញផលិតផលផ្ទាល់ ឬតាមរយៈឌីជីថល ដូចដែលយើងបានឃើញនៅហាងរបស់ Jackie Aina អំឡុងព្រឹត្តិការណ៍Connect ដូច្នេះដែរ។

កម្មវិធីកម្សាន្ដ: ពេលនេះ លោកអ្នកអាចបង្កើតព្រឹត្តិការណ៍រកប្រាក់ចំណូលតាមអនឡាញបាននៅលើ Facebook តែចូរសាកស្រមៃមើលថា តើលោកអ្នកអាចធ្វើវាបានតាមរយៈការបង្កើតបទពិសោធនៃពិភពពិតនិងប្រឌិត (Mixed-reality) ជាទីដែលយើងអាចចូលរួមដោយផ្ទាល់ផង ឬទិញសំបុត្រសម្រាប់ការកម្សាន្ដនៃបច្ចេកវិទ្យានិម្មិតផងដែរឬអត់។ យើងបានឃើញតថភាពនេះអំឡុងព្រឹត្ដិការណ៍ Connect ពេលមិត្ដភក្ដិពីរនាក់អាចរីករាយនឹងតន្ដ្រីព្រមគ្នា ដោយម្នាក់បានចូលរួមផ្ទាល់ ហើយម្នាក់ទៀតចូលរួមតាមរយៈ metaverse

. Metaverse នឹងពង្រឹងបទពិសោធប្រាស្រ័យទាក់ទងក្នុងពិភពពិត

យើងទាំងអស់គ្នាកំពុងរស់នៅក្នុងពិភពកូនកាត់រវាងអនឡាញ និងអូហ្វឡាញ ជាពិសេសរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែលពិភពលោកញាំញីដោយការរាតត្បាតនៃជំងឺកូវីដ១៩។ រាប់ចាប់ពីការទូរស័ព្ទជាវីដេអូរហូតដល់ការផ្ញើសារ យើងមានការប្រាស្រ័យទាក់ទងគ្នាបែបនេះកាន់តែខ្លាំងជាងពេលណាទាំងអស់។ យ៉ាងណាមិញ Metaverse មានគោលបំណងធ្វើឱ្យការប្រាស្រ័យទាក់ទងទាំងនេះកាន់តែងាយស្រួល និងបង្កើនបទពិសោធប្រាស្រ័យទាក់ទងក្នុងពិភពពិតថែមទៀត។

ការប្រើប្រាស់បច្ចេកវិទ្យា AR នាពេលថ្មីៗនេះ រួមទាំង Spark AR គឺជាឧទាហរណ៍ដ៏សំខាន់អំពីរបៀបដែល Metaverse នឹងបង្កើតទំនាក់ទំនងគ្នាក្នុងពិភពពិត។ យើងបានមើលឃើញហើយថា អាជីវកម្មនានាប្រើប្រាស់បច្ចេកវិទ្យា AR ដើម្បីអាចឱ្យអតិថិជនរៀបចំទុកដាក់គ្រឿងសិង្ហារឹមតាមបែបនិម្មិត (Virtually) ទៅតាមទីតាំងដែលពួកគេចូលចិត្ដនៅក្នុងផ្ទះរបស់ពួកគេ ឬប្រើបច្ចេកវិទ្យា AR ដើម្បីឱ្យយើងសាកផាត់មុខ ឬលវែនតាភ្លាមៗនៅលើ Facebook feed របស់ពួកគេ។ ដោយមិនគិតពីវិស័យ វានឹងមានប្រព័ន្ធបច្ចេកវិទ្យាផ្សេងទៀតសម្រាប់អាជីវកម្មដែលស្វែងរកគុណប្រយោជន៍ពីបទពិសោធនៃពិភពពិតនិងប្រឌិត ក៏ដូចជាការប្រាស្រ័យទាក់ទងដោយផ្ទាល់។

. Metaverse នឹងត្រូវបានបង្កើត និងកសាងរួមគ្នាប្រកបដោយការទទួលខុសត្រូវ

គ្មានក្រុមហ៊ុនណាមួយនឹងបង្កើត Metaverse តែម្នាក់ឯងទេ។ ការបង្កើតនេះនឹងធ្វើឡើងក្នុងភាពជាដៃគូសកលលោកជាមួយអាជីវកម្ម អ្នកបង្កើតកម្មវិធី អ្នកតាក់តែងគោលនយោបាយ សហគ្រិន និងភាគីពាក់ព័ន្ធដទៃទៀត។

តាំងពីការកកើតដំបូងមក Metaverse នឹងត្រូវបានបង្កើតឡើងជាមួយក្របខណ្ឌ និងមូលដ្ឋានគ្រឹះនៃការបង្កើតលំហរមួយជាទីដែលមនុស្សគ្រប់រូបអាចចូលរួមបាន និងមានអារម្មណ៍ថាមានសុវត្ថិភាព។ សុច្ចរិតភាព សុវត្ថិភាព និងឯកជនភាព ត្រូវបានប្រកាន់យកជាគោលការណ៍រួម ហើយយើងនឹងធ្វើការជាមួយក្រុមអ្នកជំនាញក្នុងជួររដ្ឋាភិបាល ឧស្សាហកម្ម និងវិស័យអប់រំ ដើម្បីសិក្សាស្វែងយល់ឱ្យគ្រប់ជ្រុងជ្រោយ និងឱកាសនានានៅក្នុង Metaverse

ដូច្នេះ តើខ្ញុំអាចធ្វើអ្វីបាននាពេលនេះក្នុងនាមជាអ្នកប្រកបអាជីវកម្មម្នាក់? ដំបូងបំផុត ខណៈ Metaverse ស្ថិតនៅអនាគតកាលនៅឡើយ សូមផ្តោតការយកចិត្ដទុកដាក់ជានិច្ចទៅលើបច្ចុប្បន្នភាព។

អ៊ីនធឺណិតលើទូរស័ព្ទដៃបើកឱកាសថ្មីដើម្បីបង្កើតបទពិសោធផ្ទាល់ខ្លួនសម្រាប់អ្នកមានក្ដីរំពឹងក្នុងការផ្សារភ្ជាប់ជាមួយមុខជំនួញ។យើងជឿជាក់ថា Metaverse នឹងធ្វើឱ្យប្រសើរឡើងនូវទំនោរនេះ ហើយបច្ចេកវិទ្យារបស់ក្រុមហ៊ុន Meta នឹងដើរតួនាទីយ៉ាងសំខាន់។

ប៉ុន្ដែដោយសារគុណសម្បត្ដិអ៊ីនធឺណិតលើទូរស័ព្ទដៃ ឱកាសអាជីវកម្មនឹងកើតឡើងទៅតាមឥរិយាបថរបស់អ្នកប្រើប្រាស់។ដូច្នេះហើយវាមានសារៈសំខាន់ដែលត្រូវបន្ដការសាងមុខជំនួញរបស់លោកអ្នកសម្រាប់ឱកាសនៅថ្ងៃនេះតាមរយៈការច្នៃប្រឌិត ការធ្វើពិសោធ និងការបង្កើនចំនួនប្រិយមិត្តរបស់លោកអ្នក មិនថានៅលើ Facebook, Instagram, Messenger WhatsApp នោះទេ ពីព្រោះទំនាក់ទំនងដែលលោកអ្នកកសាងឡើងលើភ្លែតហ្វមទាំងនេះនៅពេលនេះ នឹងនៅតែមានលើ Metaverse ដដែល។ម៉ាកយីហោដ៏ជោគជ័យបំផុតក្នុងប្រវត្ដិអាជីវកម្មបានអភិវឌ្ឍជាបន្ដបន្ទាប់ និងបន្ដធ្វើបច្ចុប្បន្នភាពដោយការស្វែងយល់ពីតម្រូវការដែលតែងតែផ្លាស់ប្ដូររបស់អតិថិជន។ លោកអ្នកអាចបោះជំហានឈានចូលទៅកាន់ពិភព Metaverse តាមរយៈការបង្កើតឆាណែល(channel) ពាណិជ្ជកម្មថ្មីនៅលើ Facebook Shop និង Instagram Shop ឬតាមរយៈការបង្កើត filter ជាមួយ Spark ARលោកអ្នកអាចសាកល្បងការផ្សាយពាណិជ្ជកម្មដោយប្រើបច្ចេកវិទ្យា AR ដែលជួយឱ្យអតិថិជនស្វែងយល់កាន់តែច្បាស់អំពីផលិតផលលោកអ្នកពីគេហដ្ឋានរបស់ពួកគេផ្ទាល់។

ជាចុងក្រោយ បើសិនលោកអ្នកមិនបានទស្សនាព្រឹត្ដិការណ៍ Connect 2021 ទាំងស្រុងទេ លោកអ្នកអាចទស្សនាវីដេអូដែលបានថតទុកនៅទីនេះ៕

Cr: Business-Cambodia

អត្ថបទពេញនិយម