fbpx

លោក ស្រី លឹក រដ្ឋមុនី  អភិបាល នៃគណៈអភិបាលស្រុក  ជាប្រធាន កិតិ្តយស ស.អ.ក ស្រុកមោងឫស្សី នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ យូ គី 

  • By Admin
  • មករា ១១, ២០២៤
  • 109

រសៀលថ្ងៃព្រហស្បតិ៍ ទី១១   ខែមករា  ឆ្នាំ២០២៤ លោក ស្រី លឹក រដ្ឋមុនី  អភិបាល នៃគណៈអភិបាលស្រុក  ជាប្រធាន កិតិ្តយស ស.អ.ក ស្រុកមោងឫស្សី បានដឹកនាំ ប្រធាន,អនុប្រធាន,សមាជិក ស.អ.ក ស្រុក, ប្រធានកិត្តិយសឃុំ, ប្រធានសាខាឃុំ និងមេភូមិ  សរុប ចំនួន ០៩នាក់  នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ចំនួន ៤,០០០,០០០រៀល (បួនលានរៀល) ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ យូ គី    ភេទប្រុស  អាយុ ៧០ ឆ្នាំ អត្តលេខ RA08000545 (និវត្តជន) ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៧  ខែមករា  ឆ្នាំ២០២៤ ដោយរោគាពាធ សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិ រុណឃុំ គារ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង។

 

អត្ថបទពេញនិយម