លោក ណក់ ស៊ីណុន អភិបាលរង នៃគណៈអភិបាលស្រុក តំណាង លោក ជា សម្បត្តិ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយស ស.អ.ក ស្រុកថ្មគោល នាំយកថវិកាមរណសង្រ្គោះរបស់ ស.អ.ក ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ ញីវ ផល្លី
- By Admin
- មករា ១៧, ២០២៤
- 127
នាព្រឹកថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤ លោក ណក់ ស៊ីណុន អភិបាលរង នៃគណៈអភិបាលស្រុក តំណាង លោក ជា សម្បត្តិ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយស ស.អ.ក ស្រុកថ្មគោល , លោកវរសេនីយ៍ត្រី ថាច់ សុខា អធិការរង នៃអធិការដ្ឋាននគរបាលស្រុក តំណាងលោកវរសេនីយ៍ទោ សេង លុច អធិការ នៃអធិការដ្ឋាននគរបាលស្រុក ជាប្រធាន ស.អ.ក ស្រុកថ្មគោល បានដឹកនាំ ក្រុមការងារ ស.អ.ក សរុប ចំនួន ១០ នាក់ ស្រី ០១ នាក់ នាំយកថវិកាមរណ សង្រ្គោះរបស់ ស.អ.ក ចំនួន ៤,០០០,០០០ រៀល (បួនលានរៀល) ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនឈ្មោះ ញីវ ផល្លី ភេទប្រុស អាយុ ៧២ ឆ្នាំ អត្តលេខ HA84000426 (ជនពិការ) ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ដោយរោគាពាធ សពត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅ ភូមិទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។