ពងបែកមាត់ គឺជាដំបៅតូចៗដែលរាក់ៗនៅលើស្រទាប់ ស្បែកស្តើងៗដែលហៅថា Muquese ផ្នែកខាងក្នុងមាត់
- By Admin
- កុម្ភៈ ១៣, ២០២២
- 279
ពងបែកមាត់ គឺជាដំបៅតូចៗដែលរាក់ៗនៅលើស្រទាប់ ស្បែកស្តើងៗដែលហៅថា Muquese ផ្នែកខាងក្នុងមាត់(ផ្ទៃខាងក្នុងថ្ពាល់ អណ្ដាត ផ្ទៃខាងក្នុងបបូរមាត់ ក្រអូមមាត់ និងអញ្ជាញ)
👉ពងបែកមាត់ចែកចេញជា៣ទំរង់:
– ទំរង់ស្រាល(Mineur): ដំបៅមានចំនួន១-៥ដែលមានទំរង់ជាពងក្រពើ(ទំហំពី២mmទៅ១០mm)ហើយវានឹងជាសះស្បើយទៅវិញដោយខ្លូនឯងក្នុងរយះពេល៧ទៅ១៤ថ្ងៃដោយមិនបន្សល់នៅស្លាកស្នាម(cicatrice)ទេ។
– ទំរង់ខ្លាំង(Majeure) :ដំបៅមានទំហំធំៗដែលមានទំហំលើសពី១០mmហើយគែមរបស់វាមិនស្មើគ្នាហើយវានឹងជាសះស្បើយទៅវិញក្នុងរយះពេល៦សប្ដាហ៍ហើយបន្សល់នៅស្លាកស្នាម។
– ទំរង់អេបពី (Herpiforme or miliaire):ពី១០-១០០ដំបៅតូចៗ(ទំហំតូចជាង៣mm)គែមមិនស្មើគ្នាវាជាទៅវិញក្នុងរយះពេល១-២សប្ដាហ៍ដោយគ្មានបន្សល់នៅស្លាកស្នាម(cicatrice)។
👉រោគសញ្ញារបស់ពងបែកមាត់: ដំបៅតូចៗមួយឬច្រើននៅខាងក្នុងមាត់ផ្នែកកណ្ដាលរបស់ដំបៅមានពណ៌សមានទំរង់មូលឬពងក្រពើហើយគែមរបស់វាមានពណ៌ក្រហម ប្រភេទនៃការឈឺចាប់ដូចរលាកភ្លើងវាឈឺកាន់តែខ្លាំងនៅពេលដែលយើងនិយាយឬញាំអាហារ។
👉មូលហេតុ: មិនទាន់ដឹងច្បាស់ថាមកពីហេតុអ្វីអោយច្បាស់តែវាមិនមែនមកពីប្រភពនៃការឆ្លងរោគទេ(infectieuse)ហើយក៏មិនមែនមកបញ្ហាពីកំនើតដែរ(congenitale)។
👉កត្តាមួយចំនួនដែលជុំរុញអោយមានរោគសញ្ញាពងបែកមាត់មានដូចតទៅៈ
+ ការប៉ះទង្គិចផ្នែកខាងក្នុងមាត់:ដូចជាការធ្វើធ្មេញ ការវះកាត់នៅក្នុងមាត់ និងការដុសធ្មេញខ្លាំងពេក
+ អស់កំលាំងរាងកាយឬតប់ប្រម៉ល់(stress)
+ ការប្រតិកម្មជាមួយនឹងចំណីអាហារមួយចំនួនដូចជា:ចំណីអាហារដែលសំបូរជាតិ;អាស៊ីត(acide benzoique et le cinnamaldehyde) កាហ្វេ សូកូឡា ស៊ុត ។ល។
+ ចំនីអាហារមួយចំនួនដែលកង្វះនូវវីតាមីនB12 សង្ក័សី(Zinc) អាស៊ីតFolique ឬជាតិដែក
+ ការផ្ដាច់នូវការជក់បារី
+ ការឆ្លងដោយមេរោកក្រពះ (Helicobacter Pylori)
+ ថ្នាំមួយចំនួន:ថ្នាំប្រឆាំងនឹងការរលាក(ibuprofen) ថ្នាំបន្ថយចង្វាក់បេះដូង Bêta-bloquant (propranolol)
+ ការប្រែប្រួលរបស់អរម៉ូនដែលមានទំនាក់ទំនងនឹងការមករដូវ
+ ការប្រើប្រាស់ថ្នាំដុសធ្មេញដែលផ្ទុកដោយសារធាតុ Sodium Lauryl Sulfate
👉ការការពារកុំអោយមានពងបែកមាត់:
-អនាម័យក្នុងមាត់អោយបានត្រឹមត្រូវដោយប្រើច្រាសដុសធ្មេញដែលទន់ល្មើយ
-ចៀសវាងការនិយាយនៅពេលកុំពុងញាំហើយត្រូវទំពារអោយថ្នមៗដើម្បីកុំអោយប៉ះទង្គិចទៅលើស្រទាប់ស្បែក (Muqueuse) របស់មាត់
-គួរយល់ដឹងនៅប្រភេទអាហារមួយចំនួនដែលងាយនឹងប្រតិកម្មចំពោះអ្នក
-ចៀសវាងការប្រើប្រាស់ថ្នាំដុសធ្មេញដែលផ្ទុកសារធាតុ Sodium Lauryl Sulfate
👉ការព្យាបាល: ជាទូទៅវាជាវិញដោយខ្លូនដោយមិនចាំបាច់ព្យាបាល ប៉ុន្តែយើងអាចប្រើថ្នាំមួយចំនួនដើម្បីកាត់បន្ថយការឈឺចាប់ដួចជា:
-ទឹកលាងមាត់
-ថ្នាំស្ពឹក(Gel or pomade)លាបដែលវាអាចការពារស្រទាប់muqueseនិងបន្ថយការឈឺចាប់
-ថ្នាំបំបាត់ការឈឺចាប់:Aspirine or acetaminophene (Tylenol,Acet,Tempra,ect)
-ករណីដែលមកពីចំនីអាហារកង្វះវីតាមីនយើងត្រូវបន្ថែមថ្នាំវីតាមីនច្រើនប្រភេទឬជាតិអំបិលខនិជ
ដោយ Dr.ណុប ប៊ុនធា