fbpx

ស្មាតហ្វូនថ្មីរបស់ Oppo នឹងមាន កំពូល ឆ្នាំងសាក លឿន បំផុត ១២៥វ៉ាត់

  • By Admin
  • វិច្ឆិកា ១១, ២០២១
  • 121

តាម របាយការណ៍ ដែលបាន លេចធ្លាយ ពី Digital Chat Station ឱ្យដឹងថា OPPO នឹង ដាក់ ឆ្នាំងសាក លឿន បំផុត ក្នុងពិភពលោក ១២៥វ៉ាត់ នៅលើ ស្មាតហ្វូន ស៊េរីថ្មី របស់ខ្លួន គឺ Find X4 ដែល ជាអ្នកបន្តវេនពីម៉ូដែល Find X3

គេ រំពឹងថា OPPO នឹង ប្រកាស ចេញ Find X4 នៅដើមឆ្នាំ ២០២២ ខាងមុខ។ យ៉ាងណាមិញ បើទោះជាភ្ជាប់មក ជាមួយឆ្នាំងសាកដ៏លឿនបែបនេះក្តី ក៏ ស្មាតហ្វូន នេះ នឹង មាន ថ្មទំហំតែ ៤០០០មីលី អំពែម៉ោងតែប៉ុណ្ណោះ ដោយសាកពី ដល់ ១០០% ពេញចំណាយពេលប្រហែល ២០នាទី លឿនជាងពាក់កណ្តាលពេល នៃឆ្នាំងសាក ៦៥វ៉ាត់ ដែល កំពុងមាន នៅលើ ស្មាតហ្វូន OPPO និង realme

ប្រសិន បើ OPPO ពិតជាបំពាក់ ឆ្នាំងសាក ១២៥វ៉ាត់នេះ លើ Find X4 នឹង ធ្វើឱ្យក្រុមហ៊ុននេះ កាន់តែមានប្រៀប លើសង្គ្រាម ឆ្នាំងសាក ជាមួយគូប្រជែងធំៗ ដូចជា Xiaomi និង Samsung បន្ថែមពីនេះ OPPO Find X4 ក៏ទំនង ជាបំពាក់ ឈីប ខ្លាំង ចុងក្រោយបំផុតគឺ Snapdragon 898 ដែល ក្រុមហ៊ុន Qualcomm គ្រោង នឹង ប្រកាស ចេញជាផ្លូវការ នៅចុងខែវិច្ឆិកាខាងមុខនេះ។

គួររំលឹក ដែរថា កាលពីឆ្នាំមុន OPPO ក៏បានបញ្ចេញ បច្ចេកវិទ្យា សាកថ្មឥតខ្សែ ៦៥វ៉ាត់ AirVOOC ផងដែរ ប៉ុន្តែ គេ មិនច្បាស់ ថាបច្ចេក វិទ្យា នេះ នឹងប្រើលើ Flagship ជំនាន់ក្រោយ របស់ OPPO ឬយ៉ាងណានោះទេ៕

អត្ថបទពេញនិយម