fbpx

ពិធីសំណេះសំណាល និងប្រគល់អំណោយជូនលោកគ្រូអ្នកគ្រូ និងសិស្សមត្តេយ្យនៅសាលាបឋមបញ្ញា នៃស្រុកសង្កែ និងពិធីចែកកង់ និងសម្ភារៈដល់សិស្សក្រីក្រ នៅស្រុកគាស់ក្រឡ និងស្រុកមោងឫស្សី

  • By Admin
  • កុម្ភៈ ១៣, ២០២២
  • 188

ព្រឹកថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធី៖

-ពិធីសំណេះសំណាល និងប្រគល់អំណោយជូនលោកគ្រូ អ្នកគ្រូ និងសិស្សមត្តេយ្យនៅសាលាបឋមសិក្សាបញ្ញា ស្រុកសង្កែ ខេត្តបាត់ដំបង
-ពិធីសំណេះសំណាល ចែកកង់ និងសម្ភារៈដល់សិស្សក្រីក្រ ចំនួន១០០នាក់ នៅស្រុកគាស់ក្រឡ
-ពិធីសំណេះសំណាល ចែកកង់ និងសម្ភារៈដល់សិស្សក្រីក្រ ចំនួន២០០នាក់ ។
ក្រោមអធិបតីភាព ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង តំណាងក្រុមអ្នកម្តាយមនុស្សធម៌ ។

អត្ថបទពេញនិយម