លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ជួបសំណេះសំណាលនិងបើកផ្តល់ប្រាក់ឧបត្ថម្ភគោលនយោបាយជូនដល់មន្ត្រីនគរបាលចូលនិវត្តន៍និងក្រុមគ្រួសារមន្ត្រីទទួលមរណៈភាព
- By Admin
- មករា ១៧, ២០២២
- 118
នាព្រឹកថ្ងៃចន្ទ ១៥កើត ខែបុស្ស ត្រីស័ក ព.ស . ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នៅ សាលប្រជុំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្នាននគរបាលខេត្តអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលនិងបើកផ្តល់ប្រាក់ឧបត្ថម្ភគោលនយោបាយជូនដល់មន្ត្រីនគរបាលចូលនិវត្តន៍ចំនួន ១០៨នាក់ និងក្រុមគ្រួសារមន្ត្រីទទួលមរណៈភាពចំនួន ០៥នាក់ សរុបទឹកប្រាក់ចំនួន ៩៩២.៨៤២.៥០០រៀល(ប្រាំបួនរយកៅសិបពីរលានប្រាំបីរយសែសិបពីរពាន់ប្រាំរយរៀល)។
ក្នុងពិធីនេះមានលោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង នាយការិយាល័យ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០៤ និងអធិការនគរបាលក្រុង-ស្រុកពាក់ព័ន្ធទាំង១៤។
លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្ត បានធ្វើការផ្តាំផ្ញើសាកសួរសុខទុក្ខចំពោះមន្ត្រីនគរបាលចូលនិវត្តន៍និងក្រុមគ្រួសារមន្ត្រីទទួលមរណៈភាពដែលមានវត្តមានក្នុងអង្គពិធី នេះពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងកានគរបាលជាតិ ដែលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់កងកម្លាំងនគរបាលជាតិ ដែលធ្លាប់បានបំរើជាតិមាតុភូមិកន្លងមក។
លោកស្នងការបានបន្តទៀតថា ទោះបីជាលោក លោកស្រីបានចូលនិវត្តន៍ទៅហេីយក្តី តែការរួមចំណែជួយដល់សង្គមនៅក្នុងមូលដ្ឋានពិតជាមានសារៈសំខាន់ដែលត្រូវការលោក លោកស្រីជានិវត្តន៍ជនទាំងអស់ជួយជ្រោមជ្រែង ផ្តល់ព័ត៌មានបានទាន់ពេលវេលា និងជួយបណ្តុះបណ្តាលក្មេងជំនាន់ក្រោយឱ្យក្លាយជាទំពាំងស្នងឫស្សី។
លោកឧត្តមសេនីយ៍ទោ ស្នងការបានសំណូមពរដល់លោក លោកស្រីមន្ត្រីនគរបាលដែលបានចូលនិវត្តន៍នាពេលនេះសូមធ្វើការណែនាំអប់រំដល់កូនៗនិងសាច់ញាតិរបស់ខ្លួនឱ្យជៀសឆ្ងាយពីការសេពប្រើប្រាស់ ឬចែកចាយគ្រឿងញៀនខុសច្បាប់ដែលជាផលប៉ះពាល់ដល់សង្គមជាតិទាំងមូល និងរក្សាជំហរក្នុងការងារបោះ
ឆ្នោតជ្រើសរើសឃុំ-សង្កាត់នាពេលខាងមុន៕(រូបភាពផែនការងារធនធានមនុស្ស/ខ្លឹមសារផ្សព្វផ្សាយអប់រំ-សារឿន)By kosal!@@@