fbpx

ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរស់នៅទីតាំងសំណង់បណ្ដោះអាសន្ន ចំណុចគល់ស្ពាន១៣មករា ក្រុងបាត់ដំបង

  • By Admin
  • មករា ១២, ២០២២
  • 65

នៅរសៀលថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ចំនួន៤៩គ្រួសារ ដែលរស់នៅតាមបណ្តោយមាត់ស្ទឹង ចាប់ពីភូមិព្រែកព្រះស្ដេច និងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច និងភូមិកម្មករ ភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ក្នុងនោះដោយមានការអញ្ជើញចូលរួមដោយ លោកអភិបាលរងខេត្ត លោកអភិបាលក្រុង លោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងប្រជាពលរដ្ឋដែលរស់នៅទីតាំងសំណង់បណ្ដោះអាសន្ន ចំណុចគល់ស្ពាន១៣មករា ក្រុងបាត់ដំបង ដោយកិច្ចប្រជុំធ្វើនៅសាលប្រជុំអាគារE សាលាខេត្តបាត់ដំបង ៕

អត្ថបទពេញនិយម