លោកឧត្តម សេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្ដីពី កិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
- By Admin
- មករា ៥, ២០២២
- 86
ខេត្តបាត់ដំបងៈនៅព្រឹកថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តម
សេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្ដីពី កិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណត់ផ្លូវប្រវែង៨៤,៧៤គ.ម នៃគម្រោងធ្វើឲ្យប្រសើរឡើងវិញនៅផ្លូវជាតិលេខ ៥ (បាត់ដំបង-សេរីសោភ័ណ្ឌ) ដែលស្ថិតនៅភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបងនាថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២២ ខាងមុខនេះ។
ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីឧត្តមសេនីយ៍ត្រីស្នងការរង លោកនាយការិយាល័យ លោកនាយរងការិយាល័យ។