fbpx

ពិធីប្រកាសផ្ទេរភាកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាលស្រុករុក្ខគីរី

  • By Admin
  • ធ្នូ ២៨, ២០២១
  • 138

នៅព្រឹកថ្ងៃ​អង្គារ ៩រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រី ស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០ ២១ នៅអធិការដ្ឋាននគរបាលស្រុករុក្ខគីរី ដោយបានការអនុញ្ញាតពីលោកឧត្តមសេនី​យ៍​ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ លោកវរសេ​នីយ៍ឯក​ ពៅ​ ថាវុធ​ ស្នង​ការរង ផែនការងារធនធានមនុស្សបានអញ្ជេីញជាអធិបតី​ក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែ​ង​តាំងមុខ​តំ​ណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ​ និងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូឆ្នាំ២០២១​លេីកទិសដៅបន្តខែមករាឆ្នាំ២០២២ នៅ អធិការដ្ឋាននគរបាលស្រុក​រុក្ខគីរី។

ចូលរួមក្នុងពិធីនេះមានលោកវរសេនីយ៍​ឯក​ ឈួយ​ ​វណ្ណៈ​ នាយការិយាល័យបណ្តុះបណ្តាល​ លោកលោកវរសេនីយ៍ទោ​ នួន​ លឿង​ នាយរងការិយាល័យបុគ្គលិក​ លោកវរសេនីយ៍ឯក​ ឆាយ​ ម៉ាប់​ អធិការ​ នៃអធិការដ្ឋាននគរបាលស្រុករុក្ខគីរី លោក​ លោកស្រីអធិការរង លោក​នា​យ​ នាយរងផ្នែក លោក​នាយ​ នាយរងប៉ុស្តិ៍ន​គរ បាលរដ្ឋ​បាល​ចំណុះអធិការដ្ឋានគរបាលស្រុក៕(រូបភាពSeng David ) សម្រួលដោយៈ​ សេី​ ម៉ារ៉ាដេត

អត្ថបទពេញនិយម