fbpx

លោកវរសេនីយ៍ឯក ពៅ ថាវុធ ជួបសំណេះសំណាលនិងពង្រឹងការងារដល់កងកម្លាំងនគរបាលនៃអធិ​ការដ្ឋាននគរបាលស្រុកឯកភ្នំ​

  • By Admin
  • ធ្នូ ១៧, ២០២១
  • 93

នៅវេលាម៉ោង ៣និង០០នាទីរសៀលថ្ងៃសុក្រ​ ១៣កេីត​ ខែមិគសិរ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព​.ស.​ ២៥៦៥ ត្រូវនឹងថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ២០២១​ ដោយបានការអនុញ្ញាត​ពី​លោកឧត្តមសេនីយ៍ទោ សាត​ គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងផែនការងារធនធានមនុស្សបានអញ្ជេីញចូលរួមសំណេះសំណាលពង្រឹងការអនុវត្តវិន័យរបស់កង​កម្លាំងនគរបាលជាតិ និងពង្រឹងសាមគ្គីផ្ទៃក្នុង​ ពង្រឹង​លើការប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ​ ដល់កងកម្លាំងនគរបាលនៅអធិ​ការដ្ឋាននគរបាលស្រុកឯកភ្នំ។

​ក្នុងការជួបសំណេះសំណាល​នេះមានថ្នាក់ដឹកនាំនិងកងកម្លាំងនគរបាលក្នុងអធិ​ការដ្ឋាននគរបាលស្រុកឯកភ្នំ។

កិច្ចសំណេះសំណាលនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំ​​ដែលនេះ ក្រោមបរិយា​កាស រីករាយ និងស្និទ្ធស្នាល៕(រូបភាព​ដោយ​ ទូច​ សុវណ្ណចន្ទថន)​ សម្រួលដោយៈ​ សេី​ ម៉ារ៉ាដេត

 

អត្ថបទពេញនិយម