មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែនសហការជាមួយកម្លាំងយោធាចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ
- By Admin
- ធ្នូ ១៧, ២០២១
- 79
ខេត្តបាត់ដំបងៈកាលពីថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែនសហការជាមួយកម្លាំងយោធាចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តប៉ុស្តិ៍គ្រប់គ្រង ដើម្បីធ្វើការទប់ស្កាត់ប្រជាពលរដ្ឋលួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ និងប្រជាពលរដ្ឋវិលត្រឡប់ពីប្រទេសថៃវិញ។ ពេលកំពុងធ្វើសកម្មភាពដើរល្បាតបានប្រទះឃើញប្រជាពលរដ្ឋបំរុងលួចឆ្លងដែខុសច្បាប់ចូលទឹកដីថៃត្រង់ចំណុចភូមិសាស្ត្រ ក្នុងឃុំសន្តិភាព ឃុំជ្រៃសីមា និងឃុំបារាំងឆ្លាក់ ស្រុកសំពៅលូន ខេត្តបាត់ដំបង បានចំនួន១២នាក់ ស្រី៣នាក់ ក្មេង២នាក់ ក្មេងស្រី១នាក់។
បន្ទាប់ពីទប់ស្កាត់បាន កម្លាំងនគរបាលបានសាកសួរ កត់ឈ្មោះ ធ្វើកំណត់ហេតុ និងអប់រំណែនាំ រួចបានឱ្យពួកគាត់ត្រលប់ទៅមូលដ្ឋានរបស់ខ្លួនវិញ។