fbpx

លោកវរសេនីយ៍ទោ​ ដួង​ ស៊ីណែត​ ស្នងការរង​ អញ្ជើញបើកវគ្គសិក្សាស្តីពីការក្លែងបន្លំឯកសារសម្រាប់ធ្វេីដំណេីរ​ និងកំណត់អត្តសញ្ញាណអ្នកបន្លំធ្វេីដំណេីរ​

  • By Admin
  • ធ្នូ ១៤, ២០២១
  • 97

នៅវេលាម៉ោង ៩និង០០នាទីព្រឹក​ថ្ងៃ​ អង្គារ​ ទី១០កេីត​ ខែមិគសិរ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព​.ស.​ ២៥៦៥ ត្រូវនឹងថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ២០២១​ វរសេនីយ៍ទោ​ ដួង​ ស៊ីណែត​ ស្នងការរង​ តំណាងដ៏ខ្ពង់ខ្ពស់​ លោកឧត្តមសេនីយ៍ទោ សាត​ គឹមសាន ស្នងការ នគរបាលខេត្តបាត់ដំបង​ បានអញ្ជេីញវគ្គសិក្សាស្តីពីការក្លែងបន្លំឯកសារសម្រាប់ធ្វេីដំណេីរ​ និងកំណត់អត្តសញ្ញាណអ្នកបន្លំធ្វេីដំណេីរ​ ។
​ វគ្គបណ្តុះបណ្តាលនេះត្រូវធ្វេីឡេីងរយៈពេលមួយព្រឹក​ ដែលធ្វេីបទបង្ហាញដោយក្រុមការងារនៃការិយាល័សន្តិសុខភូមិភាគ​ នៃស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា​(RSO)​ ដែលមានលោក​ ម៉ែលវិន​ ផាក(Melvin JR Pacr) អនុព័ន្ធភ្នាក់ងារពិសេស​ និងលោក​ ជា​ សុខម៉េង​ អ្នកស៊េីបអង្កេតឧក្រិដ្ឋកម្មក្លែងបន្លំ​ ជាអ្នកបណ្តុះបណ្តាលផ្ទាល់។
​ សមាសភាពសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលខាងលេីនេះមានចំនួន៣២នាក់​ ដែលមានដូចជា​ អធិការរង​ទទួលកិច្ចការព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងស្រុកចំនួន១៤នាក់​ មេបញ្ជាការរងនៃវរសេនាតូចនគរបាលការពារព្រំដែនគោកចំនួន៤នាក់​ នាយរងការិយាល័យនិងមន្រ្តីដែលពាក់ព័ន្ធចំនួន១៤នាក់។
​ វគ្គបណ្តុះបណ្តាលនេះបញ្ចប់ព្រឹកថ្ងៃដដែល​ ​សិក្ខាកាមទាំងអស់បានយកចិត្តទុកដាក់ក្នុងការរៀនសូត្រ​ ព្រមទាំងទទួលបានវិញ្ញាបណ្ណបត្របញ្ជាក់ការសិក្សាដែលចេញដោយ ក្រុមការងារនៃការិយាល័សន្តិសុខភូមិភាគ​(RSO) នៃស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា។
រូបភាព​ :ទូច​ សុវណ្ណច័ន្ទថន
សម្រួលដោយ​::​សេី​ ម៉ារ៉ាដេត

 

អត្ថបទពេញនិយម