fbpx

ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងតាមដានមេខ្យល់នាំពលករចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

  • By Admin
  • ធ្នូ ១២, ២០២១
  • 86

បាត់ដំបង.នៅវេលាម៉ោង១០និង២០នាទី នាថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ដោយអនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពាព្រំដែនគោក លេខ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែនគីឡូ៩ ចំនួន០៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក​ ភុន-ហ៊ាង​ (នាយប៉ុស្តិ៍) សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូន ចំនួន០៣នាក់ ដឹកនាំដោយលោក អនុសេនីយ៍ត្រី ណៃ-ចិនទិត (មេបញ្ជាការរងកងអនុសេនាធំ) កម្លាំងយោធាវរសេនាតូច៥៣៣ ចំនួន០២នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ពៅ-ចំរើន (មេបញ្ជាការរងកងអនុសេនាធំ) កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំជ្រៃសីមា ចំនួន០១នាក់ ចូលរួមដោយលោកអនុសេនីយ៍ទោ ណយ-ពៅ (មន្រ្តីប៉ុសិ៍្ដ) បានទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញត្រង់ភូមិសាស្ត្រ ភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន០៧នាក់់ ស្រី០២នាក់ ក្មេង០២នាក់ ក្មេងស្រី០១នាក់។
ក្រោយពីទទួល កម្លាំងយើងបានធ្វើការសាកសួរនិងអប់រំណែនាំរួចបានប្រគល់ពួកគាត់ឲ្យទៅក្រុមគ្រូពេទ្យដែលប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣។

អត្ថបទពេញនិយម