fbpx

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង

  • By Admin
  • ធ្នូ ១១, ២០២១
  • 58

រសៀលថ្ងៃសៅរ៍ ៧កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុក ខេត្តបាត់ដំបង ព្រៃវែង និងខេត្តបន្ទាយមានជ័យ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ។

ក្នុងពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួម ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង និងលោក លោកស្រី ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុង ស្រុក ព្រមទាំងសមាជិក សមាជិកា ក្រុង ស្រុក មួយចំនួនទៀត អញ្ជើចូលរួមតាមរយៈប្រព័ន្ធបញ្ជូនសម្លេង និងរូបភាព (Zoom) ។

អត្ថបទពេញនិយម