fbpx

ពិធី ប្រគល់ ទទួល ឯកសណ្ឋាន សម្ភារៈ ប្រើប្រាស់ សម្ភារៈការិយាល័យ និងសម្ភារៈផ្សេងៗទៀត ដែលជាគោលរបបប្រចាំឆ្នាំ ២០២១ របស់ក្រសួងមហាផ្ទៃ ជូនដល់ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង

  • By Admin
  • ធ្នូ ៨, ២០២១
  • 110

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃ ពុធ ០៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព . ស ២៥៦៥ ត្រូវ នឹង ថ្ងៃ ទី ០៨ ខែ ឆ្នាំ ២០២១ ក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយអនុវត្ត តាម អនុសាសន៍ ដ៏ ខ្ពង់ខ្ពស់ របស់ សម្តេច ក្រឡាហោម ស ខេ ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និង ដោយ មានការ ណែនាំ ចង្អុលបង្ហាញ ពី សំណាក់ ឯកឧត្តម នាយ ឧត្តមសេនីយ៍ សន្តិ បណ្ឌិត នេ ត សា វឿ ន អគ្គស្នងការ នគរបាល ជាតិ នៅ ស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបងបាន ប្រារព្ធ ពិធី ប្រគល់ -ទទួល ឯកសណ្ឋាន លក្ខណៈសញ្ញាសក្តិ សម្ភារៈប្រើប្រាស់ សម្ភារៈប្រើប្រាស់ សម្ភារៈការិយាល័យ និងគ្រឿងសង្ហារិម ដែលជាគោល របបរបស់កងកម្លាំងនគរបាលជាតិប្រចាំឆ្នាំ ២០២១ របស់ក្រសួងមហាផ្ទៃ បើក ផ្តល់ឲ្យកងកម្លាំងនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

ពិធីនេះស្ថិត ក្រោម អធិបតីភាព លោកវរសេនីយ៍ទោ គង់ សេង អនុប្រធាននាយកដ្ឋានភស្តុភារ និង សម្ភារៈបច្ចេកទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រ៊ុន លិញ ប្រធាននាយកនាយកដ្ឋានភស្តុភារ និង សម្ភារៈបច្ចេកទេស នៃក្រសួងមហាផ្ទៃ ជាមួយលោក ឧត្តមសេនីយ៍ត្រីវិជ្ជ. សឿម សារិទ្ធិ ស្នងការរង ទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុ តំណាង លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ដោយ មានការ អញ្ជើញ ចូលរួម ពី ក្រុមការងារ អមដំណើរ លោកនាយ -នាយរង ការិយាល័យ ភស្តុ ភារ និងហិរញ្ញវត្ថុ លោក មេបញ្ជាការ វរ សេនា តូច ការពារ ព្រំដែន គោក ទាំង០៤ លោកអធិការ-អធិការរងស្រុក -ក្រុង ទាំងអស់ក្នុងខេត្តផង ដែរ៕

អត្ថបទពេញនិយម