fbpx

ឧត្តមសេនីយ៍ទោ សាត​ គឹមសាន​ចាត់តាំងតំ ណាងប្រគល់ថវិកាសមា​គ​មិត្តនគរបាលជាតិ កម្ពុជាជូន ក្រុមគ្រួសារសពសមាជិកសមាគមមិត្តនគរ​បាលជាតិកម្ពុជាដែលទទួលមរណៈ

  • By Admin
  • ធ្នូ ៦, ២០២១
  • 73

នៅថ្ងៃ ចន្ទ​​ ២កេីត ខែ​មិគសិរឆ្នាំឆ្លូវត្រី​ស័កព.ស.​២៥៦៥ត្រូវនឹងថ្ងៃទី​៦​ខែ​ធ្នូ​ ឆ្នាំ ២០​២១ អនុវត្តតាម​លក្ខន្តិ​កៈ​សមាគមមិត្តនគរបាលជាតិកម្ពុជាលោក​ឧត្តមសេនីយ៍ទោ សាត​ គឹមសាន​ ស្នង​ការនៃស្នង​ការដ្ឋាននគរ​បាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគម មិត្តនគរបាលជាតិកម្ពុជានៃស្នងការដ្ឋាននគរបា​ល​​ ខេត្តបាត់ដំបងបានចាត់តាំង​ លោកវរសេនីយ៍ឯក​ ពៅ​ ថាវុធ​ ស្នង​ការរងផែនការងារធន​ធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូល​ដ្ឋានសមាគម​មិត្តនគរបាលជាតិកម្ពុជានៃ ស្នង​​ការ​ដ្ឋាននគរ​បាលខេត្តបាត់ដំបងជាតំណាង​នាំយក​ថវិកាសមាគមមិត្តនគរបាលជាតិ កម្ពុជាប្រគល់ជូនដល់ក្រុមគ្រួសារសព លោក​ ម៉ី​ ឆេងលី​ ជា​និវត្តន៍ជន​និងជាអតីត​នាយប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំ​សំពៅ​នៃអធិ​ការដ្ឋាននគរបាលស្រុកបាណន់​ ដែ​ល​លោកបាន​ ទទួលមរ ណៈភាពនៅពី​ថ្ងៃទី ៥ខែ​ ធ្នូ​ ឆ្នាំ២​០២១​ក្នុង​អាយុ៥៧ឆ្នាំដោ​យរោគគារពាធហើយ ពិធីបុណ្យ​សព​កំពុងប្រារព្វ​ ធ្វេីនៅគេហដ្ឋាននៃ​សព​ស្ថិត​នៅភូមិស្នឹងលិច​ ឃុំភ្នំសំពៅ​ ស្រុកបា​ណន់​ខេត្តបាត់​ដំបង។

-ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន៦,​០ ០០,០០០​រៀល​( ប្រាំ​មួយលានរៀល )បាន​​ប្រគល់​ជូនក្រុម​គ្រួសារសព​ដើម្បីបានចាត់​ចែងប្រើប្រាស់​ក្នុងពិធីបុណ្យ​នេះ ៕(រូប​ភាពផែនការ​ងារធន​ធានមនុស្ស)By kosal!

អត្ថបទពេញនិយម